បាត់បង់ព្រ-ហ្ម-ចា-រី-យ៍ជាលើកដំបូងនឹងបង្កើតសម្ពាធច្រើននៅក្នុងចិត្តរបស់មនុស្ស។ ចាប់ផ្តើមគិតពីការសម្រេចកា-មខ្លួនឯង និងការឡើងគ្រែជាមួយគូស្នេហ៍ ជារឿង 2ផ្សេងគ្នា។
ដូចនេះនៅក្នុងអត្ថបទនេះ យើងនឹងបកស្រាយពីរឿងចាំបាច់ដែលមនុស្សម្នាក់ៗត្រូវដឹងមុនពេលបាត់បង់ព្រ-ហ្ម-ចា-រី-យ៍។
ទាំងនេះជាការពិតដែលអាចជួយពង្រឹងដល់ការរួ-ម]រ័-ក្ស ក៏ដូចជាអប់រំអ្នកឱ្យដឹងពីបេសកកម្មលើគ្រែទាំងស្រុង។
1. កម្តៅសាច់មុនពេលរួ-ម-ភេ-ទជារឿងចាំបាច់ត្រូវធ្វើ!! មនុស្សចូលចិត្តមើលរំលងចំណុចនេះ ដើម្បីឆាប់បានទៅដល់ការសម្រុកចូល។ ការធ្វើបែបនេះបង្កឱ្យទឹករំអិលតិច បណ្តាលឱ្យឈឺចាប់ខ្លាំងក្នុងពេលបង្កាត់ភ្លើងស្នេហ៍។
2. ទឹករំអិលធ្វើឱ្យអ្វីៗប្រសើរឡើងបំផុត! ជាតិរំអិលតិចតួចនឹងធ្វើឱ្យគ្រប់យ៉ាងកាន់តែរលូនទៅមុខ និងកាន់តែមានក្តីសុខខ្លាំងឡើង។
3. ហាមគិតដល់ការសម្រេចទឹកកាមជាគោលដៅ! វានឹងបង្វែការតាំងចិត្ត និងរារាំងដល់សកម្មភាពលើគ្រែ។ ផ្ទុយទៅវិញ ផ្តោតខ្លាំងទៅលើពេលឥឡូវ ហើយមានក្តីសុខនឹងសង្គ្រាមក្តៅសាច់របស់អ្នក។
4. អ្នកស្រាវជ្រាវបានអះអាងថា មនុស្សងាយនឹងសម្រេចកា-ម បើពួកគេស្រឡាញ់គ្នាខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។
5. វាមិនឈឺចាប់ឡើយ! អ្នកជំនាញនិយាយថា « បើសិនចាប់ផ្តើមសម្រុកចូលភ្លាម ឱកាសនៃការឈឺចាប់មានច្រើន។ ហេតុនេះ អ្នកត្រូវការថើបលេងស្ទាបអង្អែលជាមុន ឬប្រើទឹករំអិលជាជំនួយ »។
6. ការសិក្សាបានបង្ហាញថា « អសមត្ថភាពផ្លូ-វ-ភេ-ទ » មិនមែនត្រឹមតែកើតឡើងចំពោះមនុស្សចាស់ប៉ុណ្ណោះទេ តែវាក៏អាចកើតចំពោះមនុស្សពេញវ័យដែរ។ សំខាន់បុរសមិនជក់បារី និងសេពជាតិស្រវឹង ហើយទទួលទានអាហារសុខភាព។
7. វាមិនពិតទេដែលថា មនុស្សដែលឡើងគ្រែជាមួយយើងលើកដំបូង រូបគេនឹងដិតជាប់ក្នុងចិត្តយើងរហូតទៅ។ វាគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ៕