កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Ouk Van Day» បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណ:
ដែលមានកុមារីម្នាក់មានឈ្មោះថា ឃៀង ជាសិស្សសាលាដូងគីរីរម្យថ្នាក់ទី២ បានទទួលមរណភាពហើយ វេលាម៉ោង១ ដោយសារតែនាងបានឡើងដើមឈើលេង ដោយមិនប្រយត័្នធ្លា.ក់.ចុះក្រោម។
ជាមួយគ្នានេះដែរ ប្រភពហ្វេសប៊ុកខាងលើនេះ បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និង បានសរសេររៀបរាប់ប្រាប់ថា៖ “អ្នកទៅថ្មលយគីរីរម្យស្គាល់នាងតូចនេះហើយ (គាត់.ស្លា.ប់.ហើយថ្ងៃនេះ) គាត់ឈ្មោះ ឃៀង ជាសិស្សសាលាដូងគីរីរម្យថ្នាក់ទី2គាត់ឆ្លាតណាស់ ចូលចិត្តច្រៀងណាស់ តាមគ្រួសារគាត់ វេលាម៉ោង1នាងបានទ្បើងដើមឈើលេង ដោយ
មិនប្រយត្ន័.ធ្លា.ក់ចុះក្រោម ស្លា.ប់.បាត់បងជីវិតហើយ។ តាមរយះខ្ញុំសាលាដូង អ្នកអាចចូលបុណ្យដល់គ្រួសារក្មេងតូចនេះបាន ABA (000344458 ouk vanday ) សូមcomment លើផុសរបស់ខ្ញុំ ដើម្បីងាយស្រួល។ ”
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕