លោក ជំទាវ ឱ វណ្ណឌីន ថាមនុស្ស១ក្រុមនេះគឺមិនមានភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឡើយ

កូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានមានប្រសាសន៍ថា អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ គឺមិនមានភាពចាំបាច់ក្នុងការទទួល វ៉ាក់សាំងដូសទី៣ទៀតនោះឡើយ ដោយសារសព៌ាង្គកាយរបស់អ្នកជំងឺមានកងការពារក្នុងការខ្លួនគ្រប់គ្រាន់រួចទៅហើយ សម្រាប់ទប់ទល់ នឹងជំងឺកូវីដ១៩ ទើបអាចជាសះស្បើយពីជំងឺដ៏កាចសាហាវនេះបាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការដកស្រង់ពី ក្រសួងព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិតបានលើកឡើងយ៉ាងដូច្នេះថា« មានករណីដែលគាត់មិនទាន់បានចាក់វ៉ាក់សាំងគឺគាត់ឈឺ មានករណីអ្នកបានចាក់ដូសទីមួយហើយក៏ឈឺ ហើយក៏មានករណី អ្នកចាក់បានគ្រប់២ដូសហើយក៏មានដែរ អ៊ីចឹងអ្នកទាំងនោះ នៅពេលដែលគាត់ឈឺហើយគាត់ជាវិញ គឺមិនមានភាពចាំបាច់អី្វដែលត្រូវចាក់ វ៉ាក់សាំងទេ ដោយសារតែសរីរាង្គគាត់បានឆ្លើយតបទៅនឹងជំងឺកូវីដ១៩រួចទៅហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើសរីរាង្គរបស់គាត់ឆ្លើយតបមិនបាន ឬក៏ សរីរាង្គរបស់គាត់មិនអាចបង្កើតបាននូវកងការពារសម្រាប់វ៉ៃលុកជាមួយកូវីដ១៩ទេនោះ គឺគាត់មិនអាចជាបានទេ ការជារបស់គាត់នេះ មានន័យថា គាត់មានកងការពារពេញលេញនៅក្នុងការវាយបក ហើយខ្ញុំក៏បានសាកល្បងនៃអ្នកដែលឈឺ ឈឺហើយជាវិញក៏បានធ្វើតេស្ត សាកមើល ថាតើគាត់មានការការពារបែបណា ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលយើងធ្វើតេស្តគឺឃើញថាការការពាររបស់គាត់នោះ គឺលើសពីកម្រិតដែល គេកំណត់ទៅទៀត អ៊ីចឹងមានន័យថាគាត់មានកងការពារពេញខ្លួនហើយ ហើយយើងកន្លងមកនេះ អ្នកដែលឈឺហើយគាត់ជាទៅវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏យើងមិនទាន់សង្កេតឃើញថាគាត់ឈឺមកវិញដែរ ទោះបីជាមានការរាតត្បាតខ្លាំងយ៉ាងណាក៏ដោយ គឺមិនមានអ្នកឈឺដដែលៗត្រឡប់ មកវិញនោះទេ ដូច្នេះវាបង្ហាញថា គាត់មានភាពស៊ាំក្នុងខ្លួនរបស់គាត់ហើយ ដូច្នេះមិនមានភាពចាំបាច់អីត្រូវ ទទួលការចាក់វ៉ាក់សាំង ទៀតទេ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា ការចាក់ដូសទី៣នេះផងដែរ គឺផ្តល់ជូនសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាមឬស៊ីណូវ៉ាក់ចំនួន២ដូសរួចរាល់ ហើយមិនធ្លាប់ ឆ្លងជំងឺកូវីដ១៩ពីមុនមក ខណៈអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩រួចហើយនោះ គឺខ្លួនមានភាពសុំាទៅនឹងជំងឺកូវីដ១៩នេះរួចទៅ ហើយ ដូច្នេះមិនចាំបាច់ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញទៀតនោះឡើយ៕​ ប្រភព៖​ business Cambodia ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *