ករណីរឿងក្ដីប្ដឹងផ្ដល់រវាងលោកឧកញ៉ា ហេង សៀ និង ពិធីការិនី មាន ពេជ្ររីតា ហៅយូប៊ី នៅតែ ពុះ កញ្ជ្រោលនិងក្ដៅគ គុកពេញបណ្តាញសង្គម ជាពិសេសពាក្យខ្លះគឺថា និយាយមិនសមរម្យចំពោះមនុស្សស្រី ថាស៊ី នំអោយលុយ។
ដោយឡែកនៅមុននេះបន្តិចបើយោងតាមប្រភពលោកឧកញ៉ា លី សាម៉េត បានបង្ហោះសារចំៗបែបនេះថា៖«ខ្ញុំបាទ ឧកញ៉ា លី សាម៉េត សូមសំណូមពរ ដល់បងប្អូន កូនក្មួយ ជាទីគោរព និង ជាទី ស្រលាញ់ របស់ពូ សូមមេត្តា កុំបង្ហោះ ពាក្យបណ្តឹង របស់ឧកញ៉ា ហេង សៀ ដូចជា មិនល្អ ស្តាប់ នោះទេ សំខាន់បំផុត បងប្អូន កូនក្មួយ ដែលប្រើប្រាស់ ប្រពន្ធ័សង្គមហ្វេសបុក អាចបញ្ឈប់បាន បញ្ឈប់ទៅ
ពាក្យបណ្តឹង របស់ឧកញ៉ា ហេង សៀ ដែលប្តឹង ទៅលើ ក្មួយស្រី មាន ពេជ្ររីតា នោះ យើងមិនគួរ គប្បី បង្ហោះ រឺ ស៊ែរ ចែកចាយបន្ត ទៅទៀតទេ ពីព្រោះ ពាក្យខ្លះស្តាប់មើលទៅ មិនសមរម្យទេ យើងទាំងអស់គ្នា កើតមកជាកូន ខ្មែរ មិនថា ស្រី រឺ មិនថាប្រុសក៏មានការ ខ្មាសអៀនដែរ ជាពិសេស ស្រ្តីខ្មែរយើង គ្រប់ៗរូប មិនថាកូនគេ រឺ កូនយើង នោះទេ យើងគួរតែអោយតំលៃពួកគាត់ ។
យើង ជាបុរស ហើយ ជាឧកញ៉ា មិនគួរ ប្រើពាក្យ មិនសមរម្យ ទៅលើ ស្រ្តីខ្មែរយើង នោះឡើយ ខ្មែរយើង គ្រប់ៗរូប កើតមក មានប្រពៃណី និងវប្បធម៌ដ៏ ល្អ ។ ហើយខ្ញុំបាទ មិនចង់ និយាយ រកខុស ត្រូវ អោយ ភាគី ខាងណានោះទេ ពីព្រោះ ប្រទេស យើងមានច្បាប់ ។
តែគួរអោយស្តាយ ឧកញ៉ា ហេង សៀ ម្នាក់នេះ ប្រមាថ មើលងាយ ក្មួយស្រី ទោះបី គាត់ខុស រឺមួយ ត្រូវ យ៉ាងមិចក៏ដោយ ក៏គាត់ ជាស្រ្តីខ្មែរ ម្នាក់ដែរ ។ យើងមានងារ ជាឧកញ៉ា មិនគួរ ប្រើពាក្យ អសីធម៌ នោះទេ ។ ខ្ញុំបាទ ជឿថា ប្រជាពលរដ្ឋខ្មែរ មិនថា ស្រី រឺ ប្រុស ទូទាំងប្រទេស ក៏ មិនគាំទ្រ ដូចខ្ញុំបាទដែរ បើដូចពាក្យបណ្តឹង របស់ ឧកញ៉ា ម្នាក់ហ្នឹង មែន មិនគួរមានងារ ជាឧកញ៉ានោះឡើយ។»៕