ហ្វីលីពីន៖ នារីស្រស់ស្អាតម្នាក់ត្រូវបានគ្រួសារ របស់នាងបានឃុំនាងទុកក្នុងបន្ទប់តូចមួយរយៈពេល ៥ឆ្នាំ ដោយសារតែពួកគេគ្មានលទ្ធភាពក្នុងការព្យាបាលជំងឺផ្លូវចិត្តរបស់នាង។នាររីកម្សត់រូបនេះមានឈ្មោះថា Bebe អាយុ២៩ឆ្នាំ ធ្លាប់បម្រើការក្នុងហាងលក់ទំនិញមួយកន្លែងក្នុងភូមិ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន។
នារីកម្សត់រូបនេះ ធ្លាប់មានក្ដីស្រម៉ៃចង់ក្លាយជាតារាម៉ូឌែលអាជីពមួយរូប មុនពេលធ្លាក់ខ្លួនមានជំងឺបាក់ទឹកចិត្ត ព្រោះមិនបានធ្វើតាមកក្ដីស្រម៉ៃ។
ដំបូងឡើយនាងត្រូវបានគ្រួសារ មើលថែរក្សានិងព្យាបាលអស់រយៈពេលមួយឆ្នាំ នៅមន្ទីរពេទ្យផ្នែកចិត្តសាស្ត្រក្នុងខេត្ត Negros Occidenta រហូតបានធូរស្បើយ ទើបបានត្រលប់មកផ្ទះវិញ។
ប៉ុន្តែមិនទាន់បានប៉ុន្មានផងស្រាប់តែមានរឿងមួយទៀតមកបន្ថែមក្នុងបន្ទុកគ្រួសារដោយ ឪពុករបស់នាងគាត់បានធ្លាក់ខ្លួនឈឺ ហើយគ្រួសារក៏ចាប់ផ្ដើមគ្មានលទ្ធភាពចំណាយលើថ្លៃព្យាបាលរបស់នាងបន្តទៀត។
ហើយស្ថានភាពជំងឺរបស់នាងបានរើឡើងវិញ និងកាន់តែអាក្រក់ជាងមុន ដូច្នេះហើយ ដើម្បីបង្ការបញ្ហាផ្សេងៗ ទើបគ្រួសារនាងបង្ខំចិត្តធ្វើបន្ទប់តូចមួយក្នុងផ្ទះសម្រាប់ដាក់នាង ដើម្បីជាសុវត្ថិភាពរបស់នាងផ្ទាល់ និងមនុស្សគ្រប់គ្នាផងដែរ ៕