កំពុងតែបេីកឡានលេីផ្លូវពេលអាធ្រាត្រម៉ោង១ ស្រាប់តែឃេីញក្មេងមកឈរបាំងផ្លូវ ស្មានតែល្បិចចោរ ពេលចុះមើលទើបដឹងរឿង(មានវីដេអូ)
បរទេស៖ អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតវៀតណាម បង្ហាញក្ដីត្រេកអរជាខ្លាំង ខណៈដែលបានឃើញបុរសម្នាក់ ជួយក្មេងទើបចេះដើររកផ្លូវត្រឡប់មកផ្ទះវិញនៅពាក់កណ្តាលអធ្រាត្រស្ងាត់ឈឹង បន្ទាប់ពីក្មេងអាយុ ២ឆ្នាំរូបនោះ បានវង្វេងបាត់ឪពុកម្តាយដែលកំពុងដេកលង់លក់។ តាមរយៈកាមេរ៉ាសុវត្ថិភាពបំពាក់តាមរថយន្តរបស់បុរសឈ្មោះ Nguyen Xuan Truong បានចាប់យកនូវសកម្មភាពបង្ហាញពីទង្វើល្អរបស់គាត់ ធ្វើឲ្យគ្រប់គ្នាសរសើរពីទឹកចិត្តគាត់ជាខ្លាំងតែម្ដង ជាពិសេសអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត រហូតចុងក្រោយគាត់ទទួលបានបណ្ណសរសើរពីអាជ្ញាធរមូលដ្ឋានចំពោះអំពើល្អរបស់ខ្លួន។ លោក Truong ជាអ្នកស្រុករស់នៅស្រុក Phu Cat នៅខេត្ត Binh Dinh គាត់ធ្វើការជាអ្នកបើកបរកិច្ចសន្យា។ យោងតាមបុរសវ័យ ២៩ឆ្នាំរូបនេះបានឲ្យដឹងថា លោកបានបើករថយន្តត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងារនៅម៉ោងប្រហែល១ រំលងអធ្រាត្រ នៅពេលនោះ គាត់បានឃើញក្មេងចេះដើរតេះតះតែម្នាក់ឯងនៅតាមដងផ្លូវងងឹតឈឹង។ លោក Truong បាននិយាយថា “ខ្ញុំមានការព្រួយបារម្ភ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ក្មេងខ្លាំងណាស់ បើមានរថយន្តបើកបរលឿនមិនចាប់អារម្មណ៍ បើក្មេងនៅបន្តដើរវិលវល់តាមផ្លូវកណ្តាលអធ្រាត្របែបនេះ”។ ដំបូងលោក Truong មានការងឿងឆ្ងល់ និងប្លែកចិត្តផងដែរ ព្រោះមិនដែលឃើញមានក្មេងនៅកណ្ដាលផ្លូវទាំងកណ្ដាលយប់ ឃើញរថយន្តហើយក៏មិនរត់ចេញដូច្នេះឡើយ។ លោកគិតក្នុងចិត្តម្យ៉ាងទៀតថា អាចជាអន្ទាក់ចោរប្លន់ ដោយយកក្មេងមកធ្វើជានុយ ឲ្យយើងចុះចេញពីរថយន្តទេដឹង។ យ៉ាងណា គាត់បានឈប់រថយន្ត ហើយដើរសំដៅទៅក្បែរក្មេង។ បន្ទាប់មកគាត់បានស្រែកហៅ សំដៅទៅផ្ទះក្បែរៗនោះ […]
Continue Reading