ដូចដែលប្រិយមិត្តបានជ្រាបព័ត៌មានទាក់ទងនឹងបុរសម្នាក់បានទៅលេងទឹកសមុទ្រ ដែលមានឈ្មោះថាជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានបាត់ខ្លួន រួចយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់
ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជាលទ្ធផលសមត្ថកិច្ចសហការគ្នាស្វែងរកពេញមួយយប់នោះ នៅពេលនេះបានរកឃើញហើយ ដោយសា កស ពបានអណ្តែតមកទើរលើឆ្នេរ ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន៕ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖