អ្នកវិទ្យាសាស្ត្រស្រឡាំងកាំងនិយាយលែងចេញ ក្រោយប្រទះឃើញស.ពក.ប់ក្នុងដី ជាយូរឆ្នាំណាស់មកហើយ តែមិនរលួយសោះ ដោយសារតែរឿងនេះ…
ដូចដែលយើងបានដឹងស្រាប់ហើយថា មិនថាប្រទេសណាជាប្រទេសណាឡើង ជាពិសេសប្រទេសដែលកាន់នូវសាសនាព្រះពុទ្ធ និងព្រាម្មហ៍សាសនា តែងតែមានជំនឿទៅលើអបិយជំនឿ អមនុស្ស ខ្មោច អាបធ្មប់ ជាដើម។ ទំនៀមទម្លាប់ក៏ដូចជាជំនឿមួយនេះវាបានរក្សាតាំងពីបុរាណរហូតដល់សព្វថ្ងៃនេះ។ ជាក់ស្ដែងនៅក្នុងប្រទេសថៃ សារព័ត៌មាន មីរ័រ បានចុះផ្សាយកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ថា ក្រុមការងារនៅទីបញ្ចុះសពមួយក្រុម បានរកឃើញ.សា.ក.ស.ព.មួយ កប់ក្នុងដីយូរឆ្នាំ តែមានស្បែកមិនរលួយ ដោយសារមន្តអាគមន្តចាក់សាក់ ដែលគេជឿថាជា បារមីវេទមន្តសាក់ខ្មៅ។ អាជ្ញាធរបានរកឃើញសាកសពនេះ នៅពេលដែលពួកគេបានធ្វើការឈូសឆាយសម្អាតទីបញ្ចុះសពមួយកន្លែង ក្នុងខេត្ត Mukdahan នៅតាមព្រំដែននៃប្រទេសថៃ និងឡាវ។ ពួកគេមានភាពស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញស្បែកនៅល្អស្អាត គ្របដណ្តប់ពីលើគ្រោងឆ្អឹងសាកសពបុរសនោះ។ ប្រភពព័ត៌មានបានឲ្យដឹងថា ស្បែកនោះគ្របដណ្តប់ទៅដោយសាក់ ចាក់ដោយប្ញស្សីតាមបែបកុលសម្ព័ន្ធ ដោយស្នាមសាក់ទាំងនោះ ត្រូវបានគេជឿថាជា បាលីវេទមន្តសាក់ខ្មៅ ពីសម័យបុរាណ ជួយឲ្យស្បែកកាប់មិនមុត ដុតមិនឆេះ។ ក្រុមអ្នកជីកកកាយទាំងនោះ ជឿជាក់ថា ទឹកខ្មៅដែលប្រើដើម្បីសរសេរអក្សរសំស្រ្កឹត និងរូបសត្វខ្លានៅលើស្បែកនោះ ជាទឹកវេទមន្តជួយឲ្យរាងកាយរបស់បុរសនោះ […]
Continue Reading