ស្ដាយណាស់ មុខមាត់ស្អាតបាតការងារត្រឹមត្រូវមិនធ្វេីទេ បែរជាបែកគំនិតធ្វេីរឿងទាំងនេះបោកលុយគេតាមហ្វេសប៊ុក…
បង្កើតអាខោនFBក្លែងក្លាយ ឆបោកលុយគេជិតរាប់ពាន់ដុល្លា… នៅវេលាម៉ោង 10:10 នាទីថ្ងៃទី 5 ខែសីហាឆ្នាំ 2021 កងរាជអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះទៅភូមិរំចេក3 សង្កាត់រតនៈក្រុងនិងខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ02នាក់ 1/ឈ្មោះ លី សាន់ឆាយ ភេទស្រី អាយុ 18ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ 2/ឈ្មោះ ពុធ ជាវឌ្ឍនា ហៅសៅចាន់ណា ភេទស្រី អាយុ 21ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិកំពង់ឆ្នាំង 2 ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ 2793លេខ2794 ចុះថ្ងៃទី 3 ខែសីហាឆ្នាំ 2021 របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំពីបទលួចរូបថតទៅបង្កើតគណនី facebook ក្លែងក្លាយដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុងបណ្ដាញសង្គម facebook […]
Continue Reading