ភ្នំពេញ៖ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតជាប់នឹងផ្សារ ស្ទឹងមានជ័យថ្មី ក្នុងក្រុម៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពអ្នកជិតខាង លោកយាយរងគ្រោះ មានឈ្មោះ សេង ហ៊ាង អាយុ៧៩ឆ្នាំ មុខរបរលក់ដូរ។
លោកយាយស្នាក់នៅ តែម្នាក់ឯង មកជាច្រើនឆ្នាំហើយ ដោយលោកយាយជាស្ត្រីចំណាស់ម៉េម៉ាយកូន១ ហើយកូនស្រី បានបែកការរស់នៅជាមួយគ្នាជាច្រើនឆ្នាំកន្លងទៅហើយដោយសារតែរស់នៅមិនចុះសម្រុងនឹងលោកយាយ។
អ្នកជិតខាងបានអោយដឹងថា ៖ ដោយមានមានការងឿងឆ្ងល់ ៣ថ្ងៃហើយ មិនឃើញលោកយាយចេញពីក្នុងលំនៅឋាន មកក្រៅសោះ គេក៏បានរាយការណ៍ជូនមេភូមិដើម្បីសុំអោយជួយអន្តរាគមន៍ក្រែងលោកយាយមានបញ្ហាអ្វីនៅខាងក្នុង។ ប៉ុន្តែជាអកុសល លោកបានដេកស្លា.ប់លើគ្រែក្នុងបន្ទប់បាត់ទៅហើយ។ ប្រភព៖ ហ្វេសប៊ុក