កាលពីម្សិលម៉ិញ នាព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ Love Riya និង លោក ហេង គីមហៀង បាមសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរហើយបន្ទាប់ពីស្គាល់ និងមើលចិត្តគ្នាទៅវិញទៅមកអស់មួយរយៈពេលខ្លី ។
កម្មវិធីនេះ បានរៀបចំ ធ្វើឡើង នៅឯគេហដ្ឋាន ខាងស្រី ដែលមានទីតំាង ស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខ ស្រស់ស្រាយ លាយឡំ ការតុបតែងខ្លួន ស្អាតៗខ្លាំងណស់។
មួយវិញទៀត បើក្រឡេកទៅមើលរោងពិធីទំាងមូលវិញ គឺរំលេចទៅដោយ ការតុបតែង មានសុទ្ធតែផ្កាស្រស់ៗ ពិតជាប្លែកទាក់ភ្នែក មហាជនដល់ហើយ។
ក្នុងថ្ងៃដ៏ពិសេសនេះ Love Riya បានតុបតែងខ្លួន ជាកូនក្រមុំ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ បានយ៉ាងស័ក្តិសមបំផុត ពិសេសសមគ្នា ជាមួយកូនកំលោះខ្ពស់សង្ហា ទៀតផង។
ឆ្លៀតក្នុងថ្ងៃសិរីសួស្តីនេះ គេឃើញវត្តមាន អ្នកនាង ខ្ញុង និងលោក កៃដរ បានមកចូលរួម ក្នុងពិធីកាត់សក់ ជូនកូនកំលោះ និងកូនក្រមុំផងដែរ ហើយបានធ្វើឲ្យបរិកាសក្នុងថ្ងៃនេះ សប្បាយរីករាយ កាន់តែខ្លាំងឡើង។
អ្នកនាង ខ្ញុង ដាក់ប៉ុន្មានម៉ាត់ឲ្យ Love Riya ថា “ចង់និយាយថា ព្រឹកម៉ិញ ខ្ញុំមកដល់រោង ខ្ញុំភ្ញាក់ព្រឺត ព្រោះខ្ញុំមើលតាម live រហូត កូនក្រមុំរវល់ជាងអ៊ុំ អាចារ្យ ទៀត ទំលាក់លេខទីតាំង ទំលាក់លេខទីតាំង” ដល់ថ្នាក់ ធ្វើឲ្យ Love Riya ទប់សំណើចលែងជាប់ សើចបិទមាត់មិនជិត។
អត់ទាន់អស់ទេ បើកក្រឡេកទៅមើល ទិដ្ឋភាពពេលល្ងាច នាដដែលនេះវិញ គេឃើញ ភ្ញៀវកិត្តិយសមកចូលរួមយ៉ាងស្ទើរ ស្ទើរមិនគួរឲ្យជឿ រហូតលើចំនួនដែលបានកំណត់ និងគ្រោងទុកទៅទៀត។
ហើយគេឃើញ តារា បុគ្គល និងអ្នកជំនួញល្បីៗជាច្រើនរូប ក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ មានដូចជា ៖ តារាសម្តែងស្រី ហួ លីហេង ហៅ នូណា, អេម៉ា (Em Ma), តារាចម្រៀងប្រុស សយ រតនៈ, តារាចម្រៀងវ័យក្មេង ប៉ាច គីមមួយ, អូនលីន online shop
រួមនិងបុគ្គល អ្នកលក់អនឡាញ តារា TikTok និងតារាល្បីៗ ជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់ អមជាមួយការលែងខ្លួន ស្អាតៗ ខ្លាំងណាស់ ក្នុងថ្ងៃដ៏ពិសេស របស់ Love Riya។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតនោះសូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះទំាងអស់គ្នា ៖