ចិន៖ ដូចប្រិយមិត្ត បានជ្រាបពី ប្រធានបទលើកមុន ខ្មែរឡូត បាននិយាយអំពី សម្រស់ក្មេងស្រីដែលកែច្នៃរូប ប្រើប្រាស់ filter ឲ្យស្អាតដើម្បីបង្ហោះ ទាក់ទាញ និងបោកប្រាស់ពីអ្នកបណ្តាញសង្គម។
តែថ្មីៗនេះ រឿងនេះបានក្លាយជាសុបិន្តអាក្រក់ របស់យុវជនវ័យក្មេងម្នាក់ ដែលបានចាញ់បោកសម្រស់មិត្តស្រី អនឡាញរបស់ខ្លួន ក្រោយពីបានណាត់ស្កាប់ជួប ដោយខំជិះចម្ងាយ៨០០គីឡូម៉ែត។
ក្នុងនោះដែរ យោងតាមប្រភពមួយ បានបង្ហើបថា យុវជនម្នាក់មកពីប្រទេសចិនឈ្មោះ ទៀវហុង បានចែករំលែករឿងរ៉ាវរបស់គាត់ ដើម្បីបញ្ជាក់ពីគ្រោះថ្នាក់នៃស្នេហាតាមអ៊ីនធើណែត ប្រៀបបានទិញឥវ៉ាន់អនឡាញ។ ដូច្នោះហើយយុវជនដែលមានវ័យ ២៥ ឆ្នាំ នេះគាត់បានថាមិនដែលស្រឡាញ់អ្នកណាទេ ព្រោះគាត់មិនចេះអត់ធ្មត់ ដូច្នេះគាត់បានរក វិធីស្វែងរក មិត្តស្រី ក្នុងកម្មវិធីណាត់ជួប។
ក្នុងនោះផងដែរ មិត្តស្រីរបស់គេដែលក្នុងអនឡាញនោះ មានស្បែកសម៉ត់រលោង ភ្នែកមូលធំ និងស្នាមញញឹមដ៏មានមន្តស្នេហ៍។ ដោយសារតែ ពួកគេពេញចិត្តនឹងរូបរាង និងត្រូវគ្នាខ្លាំងណាស់ បន្ទាប់ក៏មានគំរោង ណាត់ជួបគ្នា បន្ទាប់ពី ស្គាល់លើអនឡាញ អស់រយៈពេល ២ ខែ ទើបអ្នកទាំងពីរ បានសម្រេចចិត្តជួបគ្នាក្នុងរូបពិត។
ទោះជាយ៉ាងណាក៏ដោយ ការពិតបានផ្តល់មេរៀនឱ្យគាត់ នូវចាញ់ល្បិចកល និងការឈឺចាប់ដែលគេបានបោកប្រាស់ ដោយសារតែរូបគេខំជិះយន្ដហោះ ដែលត្រូវទៅជួបមិត្តស្រីរូបរាងពិតនៅខាងក្រៅ តែគ្រប់យ៉ាងត្រូវបានរលាយដូចអំបិល ព្រោះតែមិត្តស្រីរបស់គេ គឺខុសគ្នាតែស្រុងនៅក្នុងអនឡាញ។
ទៀតសោត នាងបានកាត់សក់ខ្លីនៅខាងក្រៅ រីឯមុខរាងមូលធំដូចថាស បើនិយាយពីធ្មេញគឺ កោងមិនស្មើរគ្នា។ ភាពខុសគ្នា គឺវាធំធេងណាស់ដែល ទៀវហុង មានការភ្ញាក់ផ្អើល និងទទួលយកមិនបាន។
ខកចិត្តពេកមិនយូរប៉ុន្មានបន្ទាប់ពីចុកឈាមនិងគេបោកប្រាស់ រូបគេក៏សុំមិត្តស្រីប្រញាប់ សុំចេញមុន ប្រាប់ថារវល់។លទ្ធផលនៃទំនាក់ទំនងស្នេហាអនឡាញនេះ គឺងាយស្រួលក្នុងការទស្សទាយណាស់ ដែលជាការជួបគ្នាលើកដំបូងក៏ជាការជួបគ្នាលើកចុងក្រោយដែរ បន្ទាប់ពីរឿងរ៉ាវនេះកើតឡើង រូបគេ និងស្រីម្នាក់នោះ លែងមានទំនាក់ទំនងជាមួយគ្នា៕