ហ្វេសប៊ូក៖ ទំនាក់ទំនងបណ្ដាញសង្គមកំពុងក្លាយជាទិសដៅទីមួយដែលមនុស្សទូទាំងពិភពលោកកំពុងតែ ប្រើប្រាស់ជាប្រចាំថ្ងៃ សម្រាប់បម្រើដល់ ទំនាក់ទំនង ការកំសាន្ត ចំណេះដឹង ចែករំលែកអ្វីថ្មីៗ សុខភាព និង សម្រស់ជាដើម…។
ហើយសព្វថ្ងៃនេះបណ្ដាញសង្គមដ៏ល្បីជាច្រើនដូចជា Facebook, Tik Tok, BIGO Live , Tutu Live …ជាពិសេសពិភពកំសាន្តដ៏ធំជាងគេក្នុងលោកគឺYouTube កំពុងក្លាយជាទីដែលមនុស្សសម័យទំនើបខំបញ្ចេញសិល្បៈ ឬ សង្គមផ្សេងអោយពិភពលោកបានដឹង។
អ្វីដែលកាន់តែពិសេស ធ្វើអោយអ្នកលេងបណ្ដាញសង្គមជ្រួលជ្រើមយ៉ាងខ្លាំងក្នុងមួយរយៈកាលចុងក្រោយនេះបណ្ដាញសង្គមក្លាយជាកន្លែងកំសាន្តនិង ជា ទីផ្សារអនឡាញដ៏
ធំជាងគេក្នុងលោក ក្នុងនោះមានការលក់ផលិតផលតាមអនឡាញ ដូចជាសំលៀកបំពាក់ គ្រឿងឧបភោគបរិភោគ ឧបករណ៍ប្រើប្រាស់ និងគ្រឿងសំអាងកាយជាដើម។ល។
ដើម្បីទាក់ទាញការចូលទស្សនាអោយបានច្រើន ហើយលក់ទំនិញក្នុងបណ្ដាញសង្គមដាច់បានច្រើននារីៗមួយចំនួនជាពិសេសអ្នកលក់ឡេលាបស្បែកបានស្លៀកពាក់យ៉ាងសិ.ចស៊ី.លិចលើលិចក្រោមធ្វើអោយអ្នកទស្សនាការLive
វីដេអូខ្លះស្ទើភ្លេចដកដង្ហើម ហើយអ្នកខ្លះមិនមានលក់ផលិតផលអ្វីនោះទេ តែក៏ខំបញ្ចេញសាច់ បញ្ចេញភាព.សិ.ចស៊ីស្ទើរតែចេញកេរ្តិ៍ម៉ែមកស្រស់ៗក៏ព្រោះតែចង់បានការចូលទស្សនាច្រើន បានការចុច Like Share Comment ច្រើនដោយមិនបានគិតពីផលអាក្រក់ដែលអាចប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនឬគ្រួសារនោះទេ។
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖