កាលពីពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារា Tik Tok សុខ លីន ដែលប្រិយមិត្តតែងតែទស្សនានូវវីដេអូបែបកំប្លែងខ្លីៗនៅលើបណ្តាញសង្គម។
ដោយឡែកស្រាប់តែតារារូបនេះដាច់ចិត្តទម្លាយរឿងរ៉ាវគ្រួសារខ្លួនបែបនេះពីជីវីតគូដ៏ជូរចត់ ជាមួយបុរសស្វាមីដែលបានធ្វើបាបផ្លូវចិត្តកន្លងមក ជាពិសេសនោះគឺស្វាមីតែងតែមកអុកឡុកខ្លួន ដែលកំពុងតែប្រកបមុខរបរថ្មី និងកែប្រែជីវិតឡើងវិញ ដែលកន្លែងទៅនាងមានការលំបាកយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះផងដែរនៅមុននេះ សុខ លីន បានទម្លាយរូបជាច្រើនសន្លឹក និងក្មេងតូចម្នាក់រួចបញ្ចក់ប្រាប់ថា “អាណិតកូនប្រុសមាសម្តាយ❤️ ម្ដាយគ្មានវាសនាបាននៅជិតថ្នាក់ថ្នមកូនអោយល្អដូចម្ដាយគេសោះ🥺😢😔😭សូមទោសផងណាកូនប្រុសរបស់ម៉ាក់😔🙏😭ម៉ាក់ស្រលាញ់កូនណាស់ដឹងអត់😔😓”៕