ដូចមហាជនបានដឹងមកហើយថា កន្លងមកអ្នកនាង ស្រេង សុកាន់ដា ហៅអ្នកនាង ខ្ញុង បានទម្លាយរឿងជំ.ពាក់បំ.ណុលជាច្រើននាក់សរុបជាង ៥៧ ម៉ឺនដុល្លារ និងប្រកា.សលក់ផ្ទះសម្បែង ព្រមទាំងទ្រព្យសម្បត្តិខ្លួនដើម្បីដោះបំ.ណុល។
យ៉ាងណាមិញ ក្រោយ រឿងនេះបានស្ងប់ស្ងាត់វិញ នៅលើគណនីផ្ទាល់ខ្លួនរបស់ នាងខ្ញុង បានបង្ហោះពីការទទួលការងារ ជាអ្នកកាត់សក់ក្នុងពិធីមង្គលការជាហូរហែ ដោយសារតែនៅតែមានអ្នកអាណិតស្រលាញ់គាំទ្រ ដល់រូបនាង ដូច្នេះបើតាមការបង្ហោះនេះ តារាកំប្លែងរូបនេះ អាចនឹង មានវត្តនៅក្នុងសិល្បៈវិញឆាប់ៗ បើសិនជាមានបងប្អូននៅតែគាំទ្រដល់រូបនាង។
ផ្ដល់សម្ភាសផ្ទាល់ដល់អ្នកសារព័ត៌មានត្រយង អ្នកនាង ខ្ញុង បានរៀបរាប់ថា សព្វថ្ងៃនេះ អ្នកនាង និងស្វាមី គឺបើកទទួលការអញ្ជើញចូលរួមច្រៀងកាត់សក់តាមពិធីមង្គលការ ដើម្បី សន្សំប្រាក់មួយចំនួនសងទៅកាន់ម្ចាស់បំណុល។
អ្នកនាងថា មកទល់ពេលនេះ គឺមានបងប្អូនអ្នកគាំទ្របានផ្ញើសារ និងទូរស័ព្ទមកកក់អ្នកនាងជាច្រើននាក់ហើយ ដោយមិនប្រកាន់ ឬក្នក់ចិត្ត បិទផ្លូវច្រៀងការ ដោយសាររឿងដែលអ្នកនាងជំ ពាក់បំ ណុលគេនោះទេ ពោលគឺ អ្នកគាំទ្រ និងមហាជន មានតែក្ដីស្រឡាញ់ និងអាណិតចំពោះអ្នកនាង ហើយថែមទាំងជួយចូកជួយស្រង់អ្នកនាងចេញពីបញ្ហាវិបត្តិទៅវិញ។
អ្នកនាងខ្ញុង ក៏បានអះអាងទៀតថា «អ្នកគាំទ្របានប្រាប់ខ្ញុំថា បង! ខ្ញុំចង់ឱ្យបងទៅច្រៀងកាត់សក់ តែខ្ញុំមិនបាន ប្រកាន់ខ្វល់ពីរឿងបងជំពាក់បំណុលឯណា បងមិនបានរត់ចោលបំ ណុល ឬរត់ចោលស្រុកឯណា រឿងអីខ្ញុំមិនអាចហៅបងច្រៀងបាន»។ សម្ដីនេះហើយដែលធ្វើឱ្យអ្នកនាងខ្ញុងកាន់តែរំភើបចិត្ត ហើយសង្ឃឹមយ៉ាងមុតមាំថា នឹងបានដោះស្រាយបំណុលបានឆាប់រហ័ស។៕