ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថានៅមុននេះបន្តិចស្រាប់តែអ្នកមេម៉ាយកូន២ អ្នកនាង Panhchaka ដែលជាអតីតប្រពន្ធថៅកែ LD នោះ បានចេញមុខទម្លាយសង្សារខ្លួនគឺលោក អេដវីនបានធ្លាប់អីៗជាមួយនឹងRoseផ្អើលពេញបណ្តាញសង្គមរហូតដល់ថ្នាក់សាមុីខ្លួនRose ទ្រាំលែងបានបង្ហោះសារចំៗបែបនេះយ៉ាងខ្លីថា៖
«សូមបញ្ឈប់ការផុស ដែរប៉ះពាល់ជាមួយកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ, វាជាសិទ្ធបុគ្គលរបស់មនុស្សម្នាក់ៗដែរត្រូវមាន Personal privateរៀងៗខ្លួន ទោះប្បីជាខ្ញុំធ្លាប់មាន រឺក៏មិនធ្លាប់មានទំនាក់ទំនងជាមួយ “អេតវីន” ក៏ដោយ ក៏អ្នកគ្មានសិទ្ធមកបង្ហោះរឿង Personal private របស់ខ្ញុំជាសាធារណៈបែបនេះដែរ,
ហេីយមួយវិញទៀត ខ្ញុំពុំធ្លាប់ដែលមានទំនាស់ ឈ្លោះពាក្យសម្តី រឺស្នេហាត្រីកោណ ដណ្តេីមគ្នាជាមួយអ្នកឡេីយ.. ដូចនេះសុំធ្វេីលុបការបង្ហោះបរិហាកេរ្តិ៍មកលេីរូបខ្ញុំ ព្រោះអ្វីដែរអ្នកកំពុងធ្វេីវាប៉ះពាល់ដល់សិទ្ធបុគ្គលយ៉ាងធ្ងន់ធ្ងរ ខ្ញុំអាចដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់បាន សង្ឃឹមថាយល់ អគុណ 🙏🏻»៕
សូមទស្សនាវីដេអូខាងក្រោម៖