ជឿជាក់ថាប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបរួចមកហេីយ កាលពីពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលខ្លាំងក្រោយពី ថៅកែឡេ បានទៅវះកាត់កែដើមទ្រូង នៅឯក្រៅប្រទេស ដោយសារតែកង្វះទំនួលខុសត្រូវរបស់ដុកទ័រគ្លីនិកកែសម្ផស្សមួយកន្លែង ហើយពេលនេះ អាជី កំពុងទទួលការព្យាបាលនៅក្នុងប្រទេសថៃ។
ជុំវិញរឿងនេះ អាជី ក៏បានរៀបរាប់នៅលើបណ្តាញសង្គមថា នាងស្ទើរតែបាត់បង់ជីវិត បន្ទាប់ពីជួបបញ្ហាដុកទ័រកែសម្ផស្ស រត់បាត់អត់មានទំនួលខុសត្រូវ។ តែយ៉ាងណា នាងពិតជាសំណាងដែលត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
ដោយឡែកស្រាប់តែមុននេះបន្តិច អាជី បានបង្ហោះសារទាំងក្រៀមក្រំថា “ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំដេកបែបនេះរាល់ថ្ងៃ គឺដេកអស់សង្ឃឹមពេលនេះលុយក៏មិនអាចជួយខ្ញុំអោយដូចដេីមបានទេ😔ពាក្យដែរខ្ញុំចង់ប្រាប់នាក់ទាំងអស់គ្នាពេលនេះ ថា មុននឹងសំរេចចិត្តវះកាត់អ្វីមួយ សូមគិតអោយច្បាស់សិន កុំអោយដូចខ្ញុំពេលនេះ🙏🙏😔”៕