ភ្នំពេញ: ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីព្រឹកម្សិលម៉ិញនេះ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញលោក ឌួង ឆាយ និងម្តាយ បានមកដល់ផ្ទះវីឡា ព្រោះតែចង់ជួបមុខកូនៗ និងចៅទំាង៣ របស់ខ្លួន តែបែរជាត្រូវ អ្នកនាង ដេត ម៉ាលីណា មិនព្រមឲ្យជួបជាដាច់ខាត។
លុះដល់យប់ នាថ្ងៃដដែលនេះ អ្នកនាង ដេត ម៉ាលីណា បានចេញមុខ live បកស្រាយ ពីមូលហេតុដែលមិនព្រមឲ្យអតីតស្វាមី និងអតីតម្តាយក្មេក ជូបកូនៗ និងចៅ ទំាង៣ ដោយមានការបញ្ជាក់ច្បាស់ៗ ពីដំណើរដើមទងដំបូង រហូតដល់ថ្នាក់ ធ្វើឲ្យ អ្នកនាង ហ៊ានដាច់ចិត្តធ្វើបែបនេះ។
អត់ទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ គេឃើញ លោក ឌួង ឆាយ ទំលាយសារសម្លេង របស់ អតីតភរិយា ដែលធ្លាប់បែកធ្លាយពេលកន្លងទៅ រួចភ្ជាប់សារដ៏ចាក់ដោតថា “នេះជាសារសំលេងបែកធ្លាយ របស់អតីតខ្ញុំនិយាយ ដែលបង្ហោះដោយសារព័ត៌មាន សូមពូមីងបងប្អូនស្តាប់ ហើយពិចារណា តាមការគួរ”។
លោក ឌួង ឆាយ បានបញ្ជាក់បន្ថែមនៅក្នុង comment នៃផុសនេះថា “ម្សិលមិញ អតីតខ្ញុំ គាត់គាស់សាច់រឿងចាស់ យកមកបង្ហោះ និងនិយាយ។ គេនៅបន្តប្តឹងខ្ញុំ ប្តឹងម្តាយខ្ញុំ មិនអោយខ្ញុំជួបកូនៗខ្ញុំ ខ្ញុំនឹកកូនៗខ្ញុំ។
ញុំរកអាជ្ញាធរ អោយជួយហើយ នាងឡាយនិយាយបំភ្លើសការពិត គ្រាន់តែខ្ញុំបកស្រាយរកការពិត បែរជាក្លាយទៅជាអ្នកហែកកេរ្តិ៍នាងទៅវិញ។ នាងជាអ្នកយករឿងលែងលះមកបង្ហោះផ្សាយពីដំបូង”។
លោកបន្តថា “ខ្ញុំស្ងប់ស្ងាត់ព្យាយាមរកសន្តិភាពឈ្នះៗ ដើម្បីកូនៗ មកយូរហើយ គេនៅតែមិនអោយខ្ញុំសុខ និងមិនអោយខ្ញុំជួបកូនៗ។ គួរដល់ពេលខ្ញុំត្រូវនិយាយខ្លះហើយ ខ្ញុំក៏ជាមនុស្សដែរ សង្ឃឹមពូមីងបងប្អូនយល់ចិត្តខ្ញុំខ្លះផង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាសារសម្លេងនេះ អតីតភរិយារបស់លោក និយាយអ្វីខ្លះនោះ សូមស្តាប់ទំាងអស់គ្នា ៖
https://youtu.be/IqkORY3ilik