សមត្ថកិច្ចបានឈានដ ល់កា រឃាត់ ខ្លួនជន ស-ង្ស័យម្នាក់ គឺជាលោកអធិការរងស្រុក គាស់ក្រឡតែម្តង
ដោយជននេះ ត្រូវជា ប្អូនថ្លៃរបស់ជនរងគ្រោះ។ នៅក្នុងរយៈពេលជាង២ខែ បន្ទាប់ពីសមត្ថកិច្ច បានស៊ើបអង្កេតលើករណី«អំពើ– ឃា—ត ក –ម្ម»ដ៏ឃោ រ ឃៅ មួយ នៅស្រុកគាស់ក្រឡ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅនេះជនរងគ្រោះ ( ស ព ) ត្រូវបានសមត្ថកិច្ចស្រុកគាស់ក្រឡឃាត់ខ្លួន ដើម្បីយកមកធ្វើការអប់រំ ជុំវិញក រណីហិ-ង្សាក្នុងគ្រួសារ។
ពេលបញ្ចប់សមត្ថកិច្ចក៏បានឲ្យលោកអធិការរងឈ្មោះ ដាក សុខា ដឹកតាមរថយន្តព្រូសត្រឡប់ទៅផ្ទះវិញទាំងដៃជាប់ខ្នោះ ព្រោះដោយសារអធិការរងរូបនេះត្រូវជាប្អូនថ្លៃ ហើយក៏ស្ងាត់តាំងពីពេលនោះមក។
លុះនៅថ្ងៃទី៣១ ខែសីហា ប្រជាពលរដ្ឋបានប្រទះឃើញសពមានក្លិនស្អុយ ដែលត្រូវបានគេក ប់ ក្នុងដីតែមិនជិតដោយសារសពមា នសភាពហើយទៅហើយ ក៏មានការភ្ញាក់ផ្អើលតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដាក សុខា មានតួនាទីជាអធិការរងស្រុកគាស់ក្រឡ ទទួលបន្ទុកផ្នែក គ្រឿ-ង ញៀ- ន។
ជននេះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្តឃាត់ខ្លួន និងដោះឯកសណ្ឋាននគរបាលជាតិ
និងបាននាំយកមកសាកសួរនៅយប់ថ្ងៃទី ៤ វិច្ឆិកា ក្រោយពីសង្ស័ យថា មានជាប់ពាក់ព័ន្ធនឹងអំពើឃា-ត ក-ម្ម នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ។
សំណុំរឿងនេះ មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង២ខែ បន្ទាប់ពីកើតហេតុ ។
ពាក់ព័ន្ធករណីនេះ លោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ០៥ ខែ វិច្ឆិកា នេះ
បានទទួលស្គាល់ថា ពិតជាឃាត់ខ្លួនលោកអធិការរងម្នាក់នេះមែន តែកំពុងស្ថិតក្នុងការបន្តស្រាវជ្រាវនៅឡើយ ។