ដូចដែលប្រិយមិត្តបានដឹងរួចមកហេីយ តាមរយៈកិច្ចសំភាសន៍ជាមួយលោក អ៉ឹម ជីវ៉ា និងក្រុមគ្រួសារតារាកំប្លែងលោកតា សង់ស៊ីស បានឲ្យដឹងថា លោកតា និងក្រុមគ្រួសារបានជំពាក់បំណុលគេជាង១០ម៉ឺនដុល្លារ ដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។
លោកតា សង់ស៊ីស និងក្រុមគ្រួសារ បានដាច់ចិត្តលើកដៃសុំអោយបងប្អូនជួយ ប៉ុន្តែមិនមែនលើកដៃសុំអំណោយជាលុយកកាក់ឡើយ គឺគ្រាន់តែសុំអោយបងប្អូនដែលមានថវិការជួយទិញផ្ទះរបស់លោកតា ដើម្បីបានយកលុយសងបំណុលគេ។
យ៉ាងណាមិញ អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ដែលប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់គាត់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយគាត់ឧស្សាហ៍ធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងកិច្ចការងារមនុស្សធម៌ និងសង្គម នោះ បានបរិច្ចាគថវិកា ចំនួន $1000 ដុល្លាររបស់ក្រុមគ្រួសាររបស់លោកតា សង់ស៊ីស ដើម្បីជួយសម្រាលបន្ទុករបស់លោកតា។
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកស្រី ស៊ុន្ទរី នួន ហៅស្រីអូន បានឲ្យដឹងថា “ចៅសុំជួយលោកតា 1000$ សំរាប់ដោះស្រាយបញ្ហាដែលលោកតាកំពុងជួប🙏🏾 ធ្លាប់មេីលកំប្លែងលោកតាតាំងពីនៅក្មេង🙏🏾 សូមអរគុណបងប្អូនដែលចូលរួមជួយលោកតាដោយក្ដីអាណិតអាសូរ🙏🏾🙏🏾 #ជួយលោកតាសង់សុីស 🙏🏾”៕