ភ្នំពេញ៖ នៅទីបំផុតម្ចាស់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ របស់កម្មវីធីប្រកួតទេពកោ សល្យដ៏ ធំប្រចាំប្រទេសកម្ពុជា Cambodia Got Talent រដូវកាលទី១ គឺលោក យឿន ពិសី ក្រោយពីបានរៀបការ
បង្កជាការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗ ដែលជាអ្នកគាំទ្រលោកផ្ទាល់ ក៏ដូចជាមហាជនទូទៅ អំពីទំនាក់ទំនងស្នេហាដ៏សែនស្និតរមួត ផ្អែមល្អែម ចាក់ទឹកពុំលិច រវាងលោក និងភរិយាដែលមើលទៅមង្គលរវាងអ្នកទាំងពីរប្រព្រឹត្តទៅប្រកបដោយការស្រលាញ់គ្នាទៅវិញទៅមក រស់នៅក្នុងសុភមង្គល ដោយពុំមានការរើសអើងរវាងគ្នា និងគ្នាឡើយ។
ទើបតែកន្លងថ្ងៃរៀបការអស់រយៈពេលជាច្រើនខែរួមមក ពេលនេះ យឿន ពិសី បានក្លាយជាប៉ាគេហើយ នេះបើតាមកាបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ម្ចាស់ពានរង្វាន់ Cambodia Got Talent រូបនេះបានបង្ហោះសារថា ៖ “យេ យេ ស៊ុបប្រាយបងប្អូនហើយ ខ្ញុំមានហើយ ខ្ញុំជិតបានក្លាយជាឪពុករបស់កូនខ្ញុំហើយ”។