បើតាមគណនីផេក TVFB ព័ត៌មានក្នុងដៃអ្នក បានបង្ហោះថា “ម្តា..យអីក៏ចិត្តខ្មៅម្លេះ !!! កូនឡើង Cute បង្កើតកូនមកហើយយកគ្នាមកចោល កណ្តាលផ្សារចឹងកើត អ្នកមានបេះដូងទេ !!!
សូម្បីតែសត្វក៏វាចេះស្រលាញ់កូនៗវាដែរ …….
មើលក្នុងសំបុត្រជាប់នឹងខ្លួន ទារ.កទើបកើតបានមួយថ្ងៃសោះ យកគ្នាមកផ្ញើរចោលនៅក្នុងម៉ូតូកង់បី តែត្រូវប្អូនស្រី អ្នកលក់ទូរសព្ទម្នាក់ ឃើញភ្លាម ក៏ទៅសុំគេភ្លាម ដើម្បីយកចិញ្ចឹម
ហើយអ្នកនៅទីនោះក៏តាមមកសុំ បន្តតែប្អូនស្រីមិនឱ្យសុខចិត្តចិញ្ចឹមទោះប្អូនមិនទាន់មានគ្រួសារក៏ដោយ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចផ្សារចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ នាវេលាម៉ោង៦ ល្ងាច យប់ថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២១ នេះ ។”៕