កាលពីយប់ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ព្រោះតែនឹកប្រពន្ធកូនខ្លាំងពេក ធ្វើឲ្យ ពូម៉ៅ គេងមិនលក់ទេ ក៏បានចេញមុខ live និយាយទំាងទឹកភ្នែកថា “ខ្ញុំចង់ Live ដើម្បីចង់ត្រូវគ្នាជាមួយគ្រួសារខ្ញុំវិញ ខ្ញុំនឹកកូនខ្ញុំ ខ្ញុំនឹកប្រពន្ធខ្ញុំ តែឥឡូវនេះខ្ញុំកំពុងនៅផ្ទះម្តាយរបស់ខ្ញុំ រយៈពេល១ខែដែលខ្ញុំមិនបានជួបមុខប្រពន្ធខ្ញុំ មិនបានជួបមុខកូនខ្ញុំ
តើអារម្មណ៍ ដែលខ្ញុំបែកបាក់ប្រពន្ធតើវាទៅជាយ៉ាងណា អ្នកខ្លះគេថាខ្ញុំសម្តែង តែខ្ញុំមិនមែនសម្តែងទេ មនុស្សប្រុសមិនចេះដែលយកទឹកភ្នែក មកដាក់មុខអ៊ីចឹងទេ ខ្ញុំអង្វរគាត់ តែគាត់មិនលើកលែងអោយខ្ញុំ…”។
ពូម៉ៅ បន្តថា “សួរថាអារម្មណ៍បែកពីប្រពន្ធ បែកពីកូន តើអារម្មណ៍ទៅជាយ៉ាងណា ខ្ញុំនឹកកូនខ្ញុំរាល់ថ្ងៃ នឹកប្រពន្ធ ខ្ញុំដឹងខុស ខ្ញុំដឹងកំហុស គ្រប់យ៉ាង ដឹងអស់ហើយ តើហេតុអ្វីគាត់មិនលើកលែងអោយខ្ញុំ…”។
មិនយូរប៉ុន្មាន កាលពីយប់ម៉ិញនេះ នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ ចែដាណា កំពុងញុំាបាយសុខៗ ក៏មានគេចូល comment និយាយរឿងពូម៉ៅ ច្រើនពេក ធ្វើឲ្យ ចែដាណា នៅលែងសុខហើយ ក៏បានបញ្ជាក់ច្បាស់ៗ ក្នុងការ Live ថា
“ធ្វើឲ្យខ្ញុំមើលសិន ថាមនុស្សហ្នឹងកែដល់កំរិតមួយណា មិនមែនសុំអង្វរខ្ញុំភ្លាម ខ្ញុំលើកលែងឲ្យណា ខ្ញុំឲ្យមនុស្សហ្នឹងដឹងខ្លួន ជឿពាក្យសំដីអ្នកដទៃ មកបំ.ផ្លាញគ្រួសារខ្លួនឯង ខ្ញុំលើកលែងឲ្យ តែខ្ញុំទុកពេលមើលពេលវេលា ថាមនុស្សហ្នឹងស្មោះត្រង់ ជាមួយខ្ញុំប៉ុណ្ណា ខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹង គ្រាន់តែខ្ញុំប្រកាសថាអត់យកប្តី១ អត់មានប្រុស១ គេហៅថា ភ្លើងខៀវសម្រាប់គាត់មួយបាត់ហើយ, បើសិនគាត់អត់មានស្រី មានញីមែន គាត់សប្បាយចិត្តទៅ…
ខ្ញុំលើកលែងឲ្យ ប៉ុន្តែអាស្រ័យទៅលើពេលវេលា អ្នកឯងកែខ្លួនបានប៉ុណ្ណា បងប្អូនមួយចំនួនត្រូវចាំថា មនុស្សដែលគេកែ ទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ គឺគេកែបាន ប៉ុន្តែបើមនុស្សមានល្បិចវិញណា កែបានតែមួយភ្លែតទេ អត់កែដដែលហើយខ្ញុំប្រាប់មួយទៀត ខ្ញុំស្អប់ណាស់អ្នកដើរផឹកស៊ី បើចង់កែខ្លួន កុំដើរផឹកស៊ី រញ៉េរញ៉ៃ ខ្ញុំអត់ចូលចិត្តទេ ព្រោះខ្ញុំអ្នករកស៊ី ខ្ញុំអ្នកត្រឹមត្រូវ ខ្ញុំស្អប់ណាស់ អ្នកដើរផឹកស៊ី តែផឹកស៊ី គឺមានស្រីនៅក្នុង បានផឹកស៊ីទៅវាឆ្ងាញ់
ព្រោះខ្ញុំស្គាល់ចរឹតប្តីខ្ញុំច្បាស់,អ៊ីចឹងបើចង់កែ កែឲ្យខ្ញុំឃើញ ១ឆ្នាំ ឬក៏២ឆ្នាំ ok បាន ប៉ុន្តែខ្ញុំខ្លាចតែមិនបាន១ឆ្នាំផង ការមុនទេ គ្រាន់តែប្រាប់ប៉ុណ្ណឹង ព្រោះខ្ញុំស្គាល់ច្បាស់ណាស់ ខ្ញុំលើកលែងឲ្យតើ ប៉ុន្តែទុកឲ្យពេលវេលាជាអ្នកកំណត់…”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលការ live របស់ លោកស្រី ទ្រី ដាណា ទំាងអស់គ្នា ៖