ប្រិយមិត្តប្រាកដជាបានទទួលជ្រាបហើយថា កាលពីពេលប៉ុន្មានខែមុនតារាម៉ូដែលម្នាក់ជនជាតិមីយ៉ាន់ម៉ា paing takhon ត្រូវបានទាហ៊ានមីយ៉ាន់ម៉ាចាប់ខ្លួនផងដែរ។ ដោយសារតែកាលពីពេលប៉ុន្មានខែមុននៅក្នុងប្រទេសនោះមានបញ្ហាជាច្រើនបានកើតឡើង។
ដោយឡែកកាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានមីយ៉ាន់ម៉ាមួយបានអោយដឹងថា តាមសម្តីរបស់មេធាវីផ្ទាល់ខ្លួនរបស់តារាប្រុសសង្ហារូបនេះថាលោក paing takhon អាចនឹងត្រូវជា ប់ឃុំ .ឃាំ ងថែម ៦ខែទៀត ដោយសវនាកាត្រូវការពន្យាពេល និងរៀបចំឯកសារផងដែរ។
ពិតណាស់អ្វីដែលកាន់តែអាណិតតារាម៉ូដែលរូបនេះនោះគឺថា ក្រោយបានពីបានលឺដំណឹងនេះ លោកក៏ត្រូវពន្យាពេលខួបចំណើតម្តាយជាទីស្រលាញ់របស់គាត់ដោយសារតែគាត់មិនទាន់អាចចេញទៅបានឡើយ៕