បរទេស៖ សត្វឆ្កែមួយក្បាលត្រូវបានជាប់នៅក្នុងបង្គន់ក្រោយផ្ទះរបស់អ្នកស្រុក។ដោយរឿងដែលគួរឲ្យភ្ញាក់ជាងគេនោះគឺវាបានចាប់នៅក្នុងនោះជាមួយ និងសត្វខ្លារខិនមួយក្បាលយ៉ាងធំ។
បើតាមការបញ្ចាក់ពីអ្នកស្រុកគេបាននិយាយថាសត្វឆ្កែអាចជាប់នៅទីនោះគឺដោយសារតែវាព្យាយាមរត់គេចពីសត្វខ្លាតែបែរជាមិនរត់ទៅណាមិនរួចព្រោះខ្លានោះក៏បានចូលទៅក្នុងបង្គន់ដែរ។
ដោយម្ចាស់បើកទ្វារបង្គន់មកស្រាប់តែឃើញបែបនោះគាត់ក៏ចាក់សោបង្គន់នោះទុកចោលហើយគាត់ក៏ទោប្ដឹងប៉ូលិសឲ្យមកជួយឆ្កែមួយក្បាលនេះចេញពីបង្គន់នោះ។
ពេលប៉ូលិសមកដល់ក៏នាំគ្នាធ្វើការដាក់អន្ទាក់ចាប់ខ្លានោះ និងចូលទៅជួយឆ្កែ មួយក្បាលនោះមកវិញ។ ចុងក្រោយសត្វខ្លារខិនមួយក្បាលនោះក៏ត្រូវគេបញ្ចូនទៅខាងអភិរក្សសត្វព្រៃបាត់ទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖