ភ្នំពេញ ៖ នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការប្រកាសស្វែងរកអ្នកជំងឺមួយរូបរត់គេងពីខុនដូមួយកន្លែង សង្ស័យកើតកូវីដបម្លែងខ្លួនថ្មី ប្រភេទDelta នេះបើតាមប្រភពព័ត៌មានពីលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមនបានឲ្យដឹង។
លោកអភិបាលរងខណ្ឌចំការមនបានសរសេរនៅក្នុងផេកហ្វេសបុកផ្លូវការថា “ខណៈពេលនេះក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បាននឹងកំពុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធនិងអ្នកជំងឺឈ្មោះ អ៊ី ប៉ល់លី ជនជាតិខ្មែរ អាយុ២៥ឆ្នាំ ដែលបានស្នាក់នៅអគារខុនដូព្រីន មហាវិថីនរោត្តម ជាន់ទី២៣ ដែលសង្ស័យផ្ទុកជំងឺកូវីដ១៩ប្រភេទបម្លែងថ្មីDelta៕