យោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការផ្លូវការរបស់ ឯកឧត្តម គឹម សន្តិភាពបានបង្ហោះនៅយប់ថ្ងៃពុធ ទី ២៨ ខែកក្កដាឆ្នាំ២០២១ នេះបង្ហោះនូវសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្រ ខេត្តមួយចំនួន។
តាមសេចក្ដីសម្រេចដែលបង្ហោះនៅលើផេករបស់ឯកឧត្តមបានឱ្យដឹងទៀតថា ការបិទខ្ទប់ភូមិសាស្ត្រនេះ នឹងបិទខ្ទប់ទៅលើ ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប។
ការបិទខ្ទប់ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
សូមអានសេចក្ដីប្រកាសពេញលេញ៖