ប្រិយមិត្តច្បាស់ជានៅចាំបានជាមិនខានអំពីរឿងរ៉ាវការចាប់ខ្លួនតារាសម្ដែង និង ម៉ូឌែល រូបសង្ហាមីយ៉ាន់ម៉ា លោក Paing Takhon ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ ។
បន្ទាប់ពីការចាប់ខ្លួនទៅ រាល់បណ្ដាញសង្គមរបស់តារាប្រុសរូបនេះត្រូវបានគេកាត់ផ្ដាច់ទាំងអស់ ដែលឱ្យមហាជនអ្នកគាំទ្រតារាប្រុស Paing Takhon ពុំអាចដឹងពីព័ត៌មានអ្វីបានឡើយពីលោក លើកលែងតែការផ្ដល់ព័ត៌មានតាមរយៈបងស្រីរបស់លោកប៉ុណ្ណោះ។
បើយោងតាមសារព័ត៌មានថៃ Teenee Entertain ចេញផ្សាយនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ នេះថា តារាប្រុស Paing Takhon ត្រូវបានកងទ័ពយោធាកាត់ទោសឱ្យជាប់គុកចំនួន ៣ ខែ ហើយសម្រាប់ព័ត៌មានដែលថាតារាប្រុសរូបនេះ ជាប់គុកចំនួន ៧ ឆ្នាំនោះវាមិនពិតនោះទេ ។
ជាមួយគ្នានេះ តាមរយៈសារព័ត៌មាននេះដដែលបានបញ្ជាក់ថា បន្ទាប់ពីជាប់គុកអស់រយៈពេល ៣ ខែមក Paing Takhon ស្រាប់តែកើតអាការធ្ងន់ធ្ងរទៅៗ ទាក់ទងនឹងបញ្ហាសុខភាព ដោយខណៈនេះ តារាប្រុស Paing Takhon កំពុងតែកើតជំ ងឺហឺ តពិបាកដកដង្ហើម រលា កក្បា លជង្គ ង់ និង រាងកាយទ្រុ ឌទ្រោ មខ្លាំ ងទៅពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងដឹងពីអាការ Paing Takhon ពិបាកដូចនេះហើយ ខាងក្រុមគ្រួសាររបស់តារាសម្ដែងខាងលើក៏បានសុំអ ង្វរឱ្យក ងទ័ ពយោ ធាដោះលែ ងដើម្បីយកតារាប្រុសរូបនេះទៅព្យា បា លជំ ងឺនៅប្រទេសថៃ ព្រោះពួកគាត់ព្រួយបារម្ភពីសុខភាពតារាប្រុសរូបនេះណាស់ ។ គួរបញ្ជាក់ផងដែរថា លោក Paing Takhon គឺស ក ម្មជ នមួយរូប និង ជាតារាជួរមុខម្នាក់បានលះប ង់កម្លាំ ងកាយចិត្តរបស់ខ្លួនក្នុងការត វ៉ាប្រ ឆាំ ង និង រដ្ឋាភិបា លយោ ធា ដើម្បីទា មទាររកលិទ្ធិប្រជាធិ បតេយ្យជូនជាតិរបស់ខ្លួន ។
មុនពេ លចា ប់ ខ្លួ ន តារាប្រុសរូបនេះតែងតែចេញមុខក្នុងក្បួនបា តុ ក ម្មជាមួយសកម្មជនស្នេហាជាតិផ្សេងទៀតមករហូតមិនដែលលស់ថ្ងៃណាមួយឡើយ ហើយទន្ទឹមនឹងការឃុំខ្លួនតារាប្រុសរូបនេះពិតធ្វើឱ្យមហាជនមានការខ្លោ ចចិត្តអាណិ តយ៉ាងខ្លាំងផងដែរ៕