ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យកម្ពុជាថ្មីដឹងថា នៅវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដានេះនៅចំណុចផ្ទះគ្មានលេខក្រុម៤ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីមនុស្សពីរនាក់បានដេកស្លា.ប់ក្នុងផ្ទះ លុះដល់ក្រុមគ្រូពេទ្យចុះទៅយកសំណាកស.ព ជាលទ្ធផលគឺវិជ្ជមានកូ.វីដ១៩។
ប្រភពព័ត៌មានពីលោកចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឱ្យដឹងថា ស្ត្រីដែលបាត់បង់ជីវិតម្នាក់ឈ្មោះ កុយ ណារ៉េត អាយុ ៥៩ឆ្នាំបានដេកស្លា.ប់នៅក្នុងផ្ទះ ហើយខណៈនោះអាជ្ញាធរបានរាយការណ៍ទៅក្រុមគ្រូពេទ្យឱ្យមកពិនិត្យសំណាកស.ពក៏ស្រាប់តែវិជ្ជមានកូ.វីដ១៩។
លោកចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានបញ្ជាក់ទៀតថា លុះដល់ម៉ោង ១៨និង២០នាទីយប់ថ្ងៃទី ១០ ខែកក្កដានេះដែរ នៅចំណុចផ្ទះគ្មានលេខ ក្រុមទី ៤ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ មានមនុស្សស្លា.ប់ម្នាក់ទៀតឈ្មោះ លឹម ចាប អាយុ ៩០ឆ្នាំ ហើយក្រុមគ្រូពេទ្យបានចុះមកពិនិត្យសំណាកស.ពគឺលទ្ធផលវិជ្ជមានកូ.វីដ១៩ផងដែរ។ហើយផ្ទះស.ពទាំងពីរ គឺស្ថិតក្នុងក្រុម និងភូមិជាមួយគ្នាទៀតផង។
លោកចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានបន្តថា ខណៈនេះ មានអ្នកពាក់ព័ន្ធជាច្រើនជាមួយស.ព ហើយគ្រូពេទ្យកំពុងនិងបន្តយកសំណាក។ ក្នុងនោះក៏តម្រូវឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នករស់នៅក្នុងផ្ទះជាមួយស.ពទាំងពីរ៕ ប្រភពៈកម្ពុជាថ្មី