នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកនារីម្នាក់ដែលមានឈ្មោះ Eïï Rã បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមិត្តភ័ក្តិរបស់ខ្លួនដែលជាស្រីស្អាតម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ah Neang Ah Neang បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖«ទេីបនិយាយគ្នាថ្ងៃមុនសោះ មិនគួរអោយជឿ មិនពិតទេ ហេតុអ្វីទៅ ខ្ញុំទទួលយកមិនបានទេ មនុស្សល្អរបស់ខ្ញុំ សូមទៅអោយបានសុខណាជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀត ស្តាយមនុស្សល្អៗដូចបងណាស់ R.I.P»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។