រាជធានីភ្នំពេញ ៖ ពិតណាស់ បវរកញ្ញាខ្មែរ Miss Grand Cambodia 2020 គឺ កញ្ញា លីវ ជីលី ជាបវរកញ្ញាខ្មែរ ដែលត្រៀមនឹងចូលប្រកួតក្នុង ការប្រកួតប្រជែងសម្រស់ Miss Grand International 2020 នៅប្រទេសថៃ ដែលនឹងប្រារព្ធធ្វើនៅពេលឆាប់ៗនេះ។
ជាមួយគ្នានេះ គេក៏បានដឹងថា កញ្ញា កំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រជាជនកម្ពុជាខ្មែរជាច្រើនរូបផងដែរ ដែលក្នុងនោះ សូម្បីតែបវរកញ្ញាមកពីប្រទេសផ្សេងៗក៏បានបង្ហាញ ការពេញចិត្តចំពោះបវរកញ្ញាខ្មែររូបនេះផងដែរ។
ប្រសិនបើយើងក្រឡេកមកមើលពី សម្រស់របស់កញ្ញា លីវ ជីលី វិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ លើសពីនេះទៅទៀត មិនមែនទើបស្រស់ស្អាត គួរឲ្យទាក់ទាញបែបនេះ ក្នុងពេលចាប់ផ្តើមចូលសិល្បៈនោះទេ ពោលគឺ សូម្បីតែមិនទាន់ចូលរួមប្រកួត ឈានជើងក្នុងវិថីសិល្បៈ បវរកញ្ញាខ្មែររូបនេះ ក៏មិនធម្មតាដែរ។
គួរបញ្ជាក់ថា រូបភាពរបស់កញ្ញា ទាំងនេះ ពិតជាបង្ហាញយ៉ាងច្បាស់ថា រូបនាងគឺ ស្រស់ស្អាតតាំងពីកំណើតស្រាប់ហើយ ក៏ប៉ុន្តែ មិនទាន់មានការចាប់អារម្មណ៍ ដែលកាលនោះ រូបនាងមានមុខមាត់គួរឲ្យក្នាញ់ មានច្រមុះស្រួច បបូរមាត់បេះដូង និងភ្នែកគួរឲ្យលង់ ស្រាប់ទៅហើយ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖