នេះជាសារដាស់តឿនពីនារីដ៏ស្រស់ស្អាតម្នាក់ ក្លាយជាមើលលែងស្គាល់ ព្រោះចូលចិត្តញ៉ាំរបស់ទាំងនេះ រហូតដល់ថ្នាក់…

កម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុក៖ មានគណនីហ្វេសប៊ុកមួយបានចែករំលែកបទពិសោធន៍ទុកជាសារដាស់តឿនក្រើនរម្លឹក និងប្រុងប្រយ័ត្ន ទាក់ទងនឹងមិត្តភ័ក្ដិរបស់ខ្លួនម្នាក់មានជំងឺក្រពះ រលាកពោះវៀនរ៉ាំរ៉ៃ ឈឺជាៗ រហូតធ្លាក់ខ្លួនឈឺធ្ងន់គ្រូពេទ្យជួយសង្គ្រោះលែងបានបណ្ដាលឲ្យបាត់បង់ជីវិតទាំងវ័យក្មេងកាលពីពេលកន្លងទៅថ្មីៗនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើឲ្យគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិមានក្តីសោកស្ដាយជាខ្លាំង ព្រោះនាងកាលនៅមានជីវិតនាងជាមនុស្សល្អ ហើយថែមទាំងស្រស់ស្អាតទៀតផង។តាមរយៈគណនីហ្វេសប៊ុកនារីខាងលើ មានឈ្មោះ Alip Zuxi ដែលត្រូវជាមិត្តភក្តិរបស់អ្នកជំងឺ បានសរសេររៀបរាប់ទុកជាបទពិសោធន៍ដល់មនុស្សទូទៅថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អ្នកណាឧហ្សាហ៍ឈឺក្រពះ រលាកពោះវៀនរ៉ាំរ៉ៃ គួររួសរាន់ទៅពេទ្យព្យាបាលលេបថ្នាំស្រួលបួលផង បងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់ ពីសុខភាពខ្លួនឯងឲ្យមែនទែន កុំប្រហែស កុំបណ្តោយខ្លួន កុំលលេងជាមួយជំងឺឲ្យសោះ ទោះជំងឺខ្លះវាស្រាលក៏ដោយ បើយើងមិនយកចិត្តទុកដាក់ ចាំឲ្យវាជាបាត់ដោយខ្លួនឯង វាមិនងាយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្លះពេលយើងគ្រាន់តែធូរបន្តិច យើងគិតថាយើងជាហើយ តែតាមពិតវានៅតែឈឺអ៊ីចឹង ដូច ពិសី ពួកម៉ាក់ខ្ញុំម្នាក់នេះ កាលនៅរស់ឈឺក្រពះ រលាកពោះវៀន គាត់ឈឺរហូតរាំរ៉ៃៗ នៅពេលធូរបន្តិគាត់ចាប់ផ្តើមញ៉ាំហឹរ ញ៉ាំស្រា បៀ ញ៉ាំនេះញ៉ាំនោះមិនតម ជំងឺរើលាប់ឡើងវិញ មិនតិចដងទេ ពិនិត្យលេបថ្នាំព្យាបាលចុះឡើងឈឺជាៗ ចុងក្រោយទៅជាធ្ងន់ធ្ងរ ជួយលែងបានតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាត់គាត់ ខានឃើញមុខប្រហែលកន្លះឆ្នាំ ស្មានតែទៅនៅចិនបាត់ហើយ ហឹម! តាមពិតគ្នាទៅដេកឈឺតឺតៗនៅពេទ្យ អត់សូវមានអ្នកដឹងទេ ខ្ញុំសោកស្តាយខ្លាំងណាស់ ហេតុអីទៅលឿនអ៊ីចឹងពួកម៉ាក់អើយ ពួកម៉ាក់សូមឲ្យពួកម៉ាក់ទៅឲ្យបានសុខ ពួកម៉ាក់ជាមនុស្សល្អ ពួកម៉ាក់នឹងមានជីវិតដ៏ល្អនៅជាតិថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្ញុំមើលរូបម្តងៗ ខ្ញុំរន្ធត់ចិត្តមិនបាត់ទេ ទទួលយកមិនបានទេ ប្រហែលមួយរយៈមុន បានឆាតជាមួយគ្នាដែរថា ពេលមកដល់ខ្មែរឲ្យឆាតប្រាប់ ខ្ញុំទៅជួបដល់ពេលម្សិលមិញ គេរ៉ៃលុយគ្នាគេប្រាប់ថារ៉ៃឲ្យអាពិសី អាពិសី មកដល់ខ្មែរហើយ ខ្ញុំក៏ជូន ៥០$ ស្មានថារ៉ៃយកលុយទៅព្យាបាល តាមពិតរ៉ៃយកទុក… ដល់ល្ងាចបងស្រីខ្ញុំឆាតមកថា ពិសី ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សពេលនៅរស់ស្រស់ស្អាតណាស់ តែពេលធ្លាក់ខ្លួនឈឺមើលឡើងមិនស្គាល់»។ ទាំងនេះជាសារបង្ហាញការសោកស្ដាយ អាឡោះអាល័យរបស់មិត្តភ័ក្ដិនាង ជូនចំពោះនាងទោះពេលនេះនាងមិនបានឃើញ មិនបានឮ មិនបានដឹង«អូនស្លូតណាស់មិនគួរណាអាយុខ្លីចឹងទេ សង្ឃឹមថាជាតិក្រោយអូនមិនដូចជាតិនេះចុះ នឹកពេលវេលា ចែសឹងតែទទួលយកមិនបានទេ វាលឿនពេកហើយ ទៅហើយមិនអាចរស់បាន តែនៅតែចង់ចាំការរាប់អានគ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិត្តជិតស្និតម្នាក់ទៀត «អញតែងតែសួរថា ឥលូវយ៉ាងម៉េចហើយ សម្លាញ់? ឯងប្រាប់ថា ជីវិតគ្នាឥលូវល្អប្រសើរណាស់ គ្នាបានរស់នៅជាមួយមនុស្សដែលគ្នាស្រលាញ់ គាត់មើលថែគ្នា គាត់ធ្វើម្ហូបឲ្យគ្នាញ៉ាំ គាត់ស្រលាញ់គ្នាណាស់ គ្នាបានទៅប្រទេសចិន ទៅលេងផ្ទះសង្សារគ្នា បានដើរលេងជាមួយគាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់អញថា ពេលមកពីចិនវិញណាត់គ្នាទៅលេងកោះជុំគ្នា សួរពេលណាក៏ប្រាប់ថា បានសុខហើយរហូត។ហ្នឹងមែនដែលឯងតែងតែប្រាប់អញថា ឯងបានសុខហើយ? បើអញដឹងថាអាពាក្យបានសុខហើយ ប្រែជាការស្លា ប់របស់ឯងបែបនេះ អញមិនទទួលស្ដាប់ពាក្យហ្នឹងទេ។ មិត្តសំលាញ់អើយ ឯងមិនគួរអាយុខ្លីបែបនេះសោះ ឯងស្អាតណាស់ ស្លូតបូត ពេលឯងនៅក្បែអញ ឯងមិនដែលធ្វើឲ្យអញខឹងឯងម្ដងណាឡើយ ឯងតែងតែលួងលោម តែងតែនិយាយល្អធ្វើឲ្យអញសប្បាយចិត្តគ្រប់ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែពេលនេះឯងមិននៅជាមួយយើងទាំងអស់គ្នាទៀតទេ យើងលែងបានសប្បាយជុំគ្នាហើយ ពួកយើងលែងបានឃើញមុខគ្នាទៀតហើយ សូមឲ្យឯងទៅកានសុគិតិភព កើតជាតិណាៗសូមកុំអោយដូចជាតិនេះទៀតណា ប្រាប់អញថាមិនចង់ឃើញទឹកភ្នែកអញមិនចង់ឃើញអញយំដល់ពេលអាលូវធ្វើឲ្យអញយំទាល់តែបាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានឃើញរឿងបែបនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែក ព្រមទាំងបានផ្ញើសាររំលែកទុក្ខដល់គ្រួសារនៃស ពផងដែរ សូមឲ្យជាតិក្រោយនាងមានអាយុវែងជាងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយរឿងរ៉ាវទាំងនេះ ក៏ជួយឲ្យមនុស្សមួយចំនួនចូលចិត្តទទួលទានអាហារដែលមានជាតិហឹរខ្លាំង ហើយមានជំងឺទាំងប៉ុន្មានខាងលើគួរជៀងវាង និងប្រញាប់ទៅរកសេវាព្យាបាលពីគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលា ទាន់ស្ថានភាពនៅស្រាល៕ សូមទស្សនារូបភាពខាងក្រោម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *