ដោយយោងទៅតាមសារពត៌មានដ៏ល្បីមួយរបស់ហ្វីលីពីនដែលបានបោះផ្សាយឲ្យបានដឹងថា មានបុរសនេសាទម្នាក់ នេសាទបានត្រីមួយយ៉ាងធំ ដែលត្រីនោះមានទំងន់ដល់ ២០០ គីឡូក្រាម ។
បុរសដែលជាជនជាតិហ្វីលីពីននោះបាននិយាយប្រាប់ថា គាត់បាននេសាទបាននៅម្តុំក្បែរឆ្នេរ Calibua នៃប្រទេសហ្វីលីពីន ។
បន្ទាប់ពីគាត់នេសាទបានហើយ គាត់បាននាំត្រីនោះបម្រុងនិងយកទៅលក់ តែខណៈដែលគាត់ឈរនៅក្បែរត្រីនោះគាត់បានឃើញមានស្នាមដៅ ដែលជាហេតុបណ្តាលអោយអ្នកទិញគេមិនហ៊ានទិញ ។ ហើយអ្នកហ៊ានទិញវិញគឺអោយតម្លៃថោកពេក ដូចនេះគាត់មិនព្រមលក់ ។
បុរសនេសាទនោះបានខឹងយ៉ាងខ្លាំងព្រោះគាត់បានចំណាយពេលយ៉ាងយូរទើបចាប់ត្រីនោះបាន ដល់ពេលលក់បែរគ្មានអ្នកទិញទៅវិញ ។ គាត់បានសម្រេចចិត្តកាប់ត្រីនេះដើម្បីហូប ហើយក៏បានកាប់ត្រីនោះជាពីរ ភ្លាមនោះធ្វើអោយគាត់និងអ្នកនៅក្បែរ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបានឃើញមាសដ៏ធំនៅក្នុងពោះត្រីនោះ ៕