ប្ដីស្រលាញ់តែលុយជាងប្រពន្ធកូន ដល់ថ្ងៃដែលធ្លាក់ខ្លួនឈឺជិត.ស្លា.ប់.ក៏សរសេរសំបុត្រមួយ ឱ្យប្រពន្ធតែអ្វីៗហួសពេលទៅហើយព្រោះតែ…

កម្សាន្ដ ប្លែកៗ ផ្សេងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជារឿងពិតរបស់នារីម្នាក់ ដែលនាងជួបរឿងអាភ័ព្វបានប្តីលោភលន់ឈ្លក់វង្វែងនិងលុយនិងស្រលាញ់លុយជាងអ្វីៗទាំងអស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះតែប្តីនាងមានចិត្តបែបនេះហើយទើបនាងសម្រេចចិត្តបណ្តោយតាមដំណើរ។កាលដើមឡើយមានប្តីប្រពន្ធមួយគូរដែលខាងប្តីមានឈ្មោះថា វិចិត្រ មានអាយុ ៣៥ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានងារជាប្រធានក្រុមហ៊ុន និងមានប្រពន្ធមានឈ្មោះថា ស្រីណេ អាយុ២៩ឆ្នាំ មានងារជាស្រ្តីមេផ្ទះ។សព្វថ្ងៃពួកគេទាំង២រស់នៅក្រុងតាខ្មៅ វិចិត្រតែងតែទៅធ្វើការងារជារៀងរាល់ពេលដោយទុកឲ្យប្រពន្ធនៅដាំស្លនៅផ្ទះជាមួយនិងកូនតូច! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រួសាររបស់ពួកគេមិនសូវជាហូបអីឆ្ងាញ់ប៉ុន្មាននោះទេដោយសារវិចិត្រគេរិះថាំនិងចូលចិត្តសន្សំលុយដោយមានការគិតបែបឆ្កួតឡប់ម្យ៉ាងនោះគឺស្លាប់ទៅនិងយកលុយទៅតាមខ្លួនទាំងអស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារការគិតបែបនេះហើយទើបគេខំរិះថាំក្នុងការហូបចុកនិងមិនសូវចំណាយលុយលើអ្វីផ្តេសផ្តាសឡើយ! ពីមួយថ្ងៃទៅមួយថ្ងៃគេគិតតែពីខំរកលុយសន្សំដើម្បីសន្សំទុកតាមក្តីបំណងរបស់គេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីណេដែលជាប្រពន្ធរបស់គេនោះមិនសូវសប្បាយចិត្តនិងទង្វើរគេប៉ុន្មានឡើយ នាងតែងតែទូន្មានប្តីរបស់នាងមិនឲ្យធ្វើទង្វើរបែបនេះប៉ុន្តែវិចិត្រមិនដែលស្តាប់នាងឡើយថែមទាំងស្តីឲ្យស្រីណេថែមទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មានកំណើនប្រាក់ចំណូលរបស់វិចិត្រក៏ចាប់កើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែក្នុងមួយខែគេបានឲ្យលុយទៅស្រីណេតែ៥០$តែប៉ុណ្ណោះស្រីណេមានអារម្មណ៍តូចចិត្តនិងប្តីនាងជាខ្លាំងព្រោះឃើញប្តីរបស់ខ្លួនស្រលាញ់លុយជាងប្រពន្ធនិងកូន ប៉ុន្តែនាងមិនដែលថាស្តីទៅវិចិត្រឡើយ ដោយរំពឹងក្នុងចិត្តថាប្តីនាងនិងភ្ញាក់ខ្លួននៅថ្ងៃណាមួយជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥ឆ្នាំកន្លងផុតទៅរាងកាយរបស់វិចិត្រក៏ចាប់ផ្តើមត្រុតទ្រមទៅៗពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែគេនៅតែបន្តធ្វើការបន្តដើម្បីយកលុយសន្សំថែមទៀតលុះថ្ងៃមួយនោះគេក៏បានធ្លាក់ខ្លួនឈឺធ្ងន់ដេកលើគ្រែប៉ុន្តែគេមិនហ៊ានដកលុយដែលគេសន្សំនោះមកមើលជំងឺឡើយមិនយូរប៉ុន្មានជំងឺរបស់គេកាន់តែធ្វើទុក្ខខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃមិនជាសាសស្បើយទាល់តែសោះគេក៏សម្រេចចិត្តយកលុយដែលរកបានមកមើលជំងឺតែគ្រូពេទ្យបានប្រាប់ថាជំងឺរបស់គេដល់ដំណាក់កាលចុងក្រោយហើយសូមចូលរួមសោកស្តាយផងនៅសល់តែមួយអាទិត្យទៀតត្រូវស្លាប់ហើយពេទ្យក៏បានប្រាប់ទៀតថាសូមប្រើជិវិតចុងក្រោយរបស់អ្នកឲ្យមានន័យនៅក្នុងជីវិតចុងក្រោយជាមួយមនុស្សជុំវិញខ្លួនចុះ សូមអរគុណ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិចិត្រឮហើយក៏បានភ្ញាក់ខ្លួនដឹងកំហុសនៅអ្វីដែលគេបានធ្វើមកលើប្រពន្ធកូនជាច្រើនឆ្នាំ មួយអាទិត្យកន្លងផុតទៅ គេក៏បានពឹងឲ្យប្រពន្ធរបស់គេទៅផ្ទះដើម្បីទៅយកកាតនៅក្នុងទូដែកក្រោមគ្រែ ស្រីណេនាងមិនបានជំទាស់អ្វីច្រើននាងក៏បានធ្វើតាមប្តី នាងបានចេញម៉ូតូជិះទៅផ្ទះដើម្បីយកកាតនោះឲ្យប្តីនាង។ ឈ្លាតពេលនោះវិចិត្រក៏បានចំណាយពេលសរសេរសំបុត្រសុំទោសទៅប្រពន្ធកូនមុនគេផុតជីវិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលងបាន១ម៉ោងក្រោយមកគេក៏បានសរសេរចប់ស្រីណេនាងក៏បានមកដល់តែវិចិត្រក៏បានដាច់ខ្យល់ស្លាប់នៅពេលនោះ ស្រីណេដែលជាប្រពន្ធឃើញបែបនេះនាងមានការអាណិតវិចិត្រជាខ្លាំងពេលនាងក្រលែកទៅមើលលើតុនាងក៏បានឃើញសំបុត្រមួយច្បាប់ដែលវិចិត្របានសរសេរ នាងក៏បានអានក្នុងនោះវិចិត្របានសរសេរថា ជូនចំពោះប្រពន្ធជាទីស្រឡាញ់និងកូនដ៏ឆ្លាតរបស់ប៉ាឲ្យប៉ាសុំទោសចំពោះកំហុសកន្លងមកដែលប៉ាបានសាងមកលើកូននិងម៉ាក់់របស់កូនពេលនេះប៉ាដឹងខ្លួនហើយប៉ាពិតជាចោម្សៀតណាស់សុំអូននិងកូនលើកលែងកំហុសឲ្យបងផងដែលបងតែងតែប្រព្រឹត្តអំពើមិនគប្បីមកលើអូន ហើយលុយជាច្រើនដែលនៅសល់សូមអូនយកទៅចាយនិងផ្គត់ផ្គង់ការហូបចុកចុះ ជាចុងក្រោយនេះបងចង់ប្រាប់ថាបងស្រលាញ់អូននិងកូនណាស់មានជាតិក្រោយយើងនិងជួបគ្នាទៀតបងនិងមិនធ្វើខុសដូចជាតិនេះឡើយ។

ក្រោយអានហើយនាងរំជួលចិត្តជាខ្លាំងនាងក៏បានយល់ព្រមនិងធ្វើតាមសំណូមពររបស់ប្តីនាង។ក្នុងរឿងដ៏ខ្លីនេះគេបានឲ្យយើងដឹងថា «បើទោះបីជាមានប៉ុណ្ណាស្លាប់ទៅក៏មិនអាចយកទៅតាមខ្លួនបានដែល មនុស្សយើងកើតមកគ្រប់រូបគឺកើតមកដោយទរទេរ ពេលស្លាប់ទៅក៏ទៅទាំងទរទេរដូចគ្នា ចុរកុំសាងអ្វីដែលខុសនៅពេលដែលយើងនៅរស់ជាមួយនរណាម្នាក់ និងកុំធ្វើតម្រាប់តាមវិចិត្រឲ្យសោះ៕ bizkh

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *