ជឿថាប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយជុំវិញព័ត៌មានរបស់ប្អូន ហុង ដោយគណនីហ្វេសប៊ុកឈ្មោះ Zear Tøñg បានបង្ហោះរំលែកទុក្ខដែលនិយាយថាអាហុង ដែលជាក្មេងពូកែខិល បានទទួលមរណៈភាពហើយ នេះជាសារដែលគាត់បានសរសេរ
“អាហុងទៅហេីយ Hmmm អស់កម្មហេីយ សង្ឃឹមថាជាតិក្រោយឯងនឹងល្អជាងជាតិនេះ Update Caption ដែលអ្នកទាំងអស់គ្នាសួរថាអាហុង ស្លាប់ដោយសារមូលហេតុអ្វី លឺរពួកម៉ាប្រាប់ថាវាតោងឡានដឹកម៉ាសុីនភ្លេីង ហេីតលត់ចុះពីឡាន ត្រូវកន្ទុយក្រោយអូសហេីយកិន”។
ទន្ទឹមនឹងនេះផងដែរដល់ថ្ងៃបូ ជាស្រាប់តែលេចលឺព័ត៌មានថាប្អូនពុំមានសាច់ញាត្តិណាមករើស ឆ្អឹងបណ្តាលអោយអ្នកលេងបណ្តាញសង្គមកាន់តែសង្វេក។ ភ្លាមៗនោះស្រាប់តែបែកធ្លាយនារីម្នាក់ចេញមុខបញ្ចក់យ៉ាងច្បាស់ៗថាខ្លួនជាសាច់ញាត្តិប្អូនហុង បែបនេះថា៖
«ព័ត៍មានបំភ្លើស: ក្នុងនាមខ្ញុំជាសាច់ញាត្តិ(បងស្រីជីដូនមួយ)របស់សាកសពក្មេងឈ្មោះមុិញ ម៉េងហុង នាងខ្ញុំសូមបញ្ចាក់ថាមិនមែនគ្មានសាច់ញាត្តិ ឬបងប្អូនណាមិនចង់ទៅទទួលសាកសពគាត់មកវិញទេតែដោយសារតែគ្មានដំណឹង និងទីតាំងច្បាស់លាស់ទើបបណ្តាលឲខាងនាងខ្ញុំដែរជាសាច់ញាត្តិពិបាកក្នុងការស្វែងរកបញ្ចាក់ អ្នកដែលនិយាយក្នុងវីឌីអូត្រូវជាម្តាយមីងរបស់សា កស ព»៕