ញាក់សាច់ហ្មង! មុនជួប Bella ជាស្នេហ៍ពិត Weir ធ្លាប់ល្បីមានទំនាក់ទំនងស្នេហ៍តារាស្រីល្បីៗ ៦ នាក់

កម្សាន្ដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនភាគច្រើនសុទ្ធតែបានស្គាល់រួមមកហើយ នូវតារាសម្ដែងប្រុសជួរមុខលោក Weir Sokollawat ជាតាប្រុសដែលមានភាពល្បីស្បាញប្រចាំប្រទេសថៃ ដោយម្នាក់ៗចាំមិនភ្លេចទៅលើទេព្យកោសល្យក្នុងការសម្តែងរបស់លោកនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មហាជនប្រាកដជាបានស្គាល់មកហើយពីគូស្នេហ៍របស់តារាប្រុស Weir Sokollawat ដែលនាងជាតារាសម្តែងស្រីដែលមានទេពកោសល្យម្នាក់ដែរ មានឈ្មោះ Bella Ranee ដោយអ្នកទាំងពីមានទំនាក់ទំនងគ្នា ៨ ឆ្នាំមកហើយ ។ បើក្រឡេកមកមើលពីអតីតរបស់តារាប្រុសរូបនេះវិញ មុននឹងជួបគូស្នេហ៍ពិតជាមួយតារាស្រីនាង Bella លោកក៏ធ្លាប់មានប្រវត្តិទំនាក់ទំនងជាមួយតារាស្រី ៦ រូបនេះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-នាង Min Pechaya

ត្រូវបានមហាជនស្គាល់ថានាងគឺជាតារាសម្តែងស្រីដែលមានទេពកោសល្យដ៏អស្ចារ្យ ហើយធ្លាប់បានមហាជនចោទថានាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកំពូលតារាប្រុសលោក Weir Sokollawat តែចុងក្រោយមកក៏ត្រូវបាននាងចេញមុខបង្ហាញថាអ្នកទាំងពីគ្រាន់តែជាមិត្តរួមសិល្បៈជាមួយគ្នាប៉ុណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

២-នាង Give drarpdar
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងគឺជាតារាសម្តែងស្រីក៏ដូចជាតារាម៉ូដែលឯក ឆ្នាំ ២០០៨ ផងដែរ នាងធ្លាប់មានព័ត៌មានលេចឮថាមានទំនាក់ទំនងជាមួយតារាប្រុសលោក Weir Sokollawat ដែលក្នុងនោះបាននិយាយថានាងធ្លាប់បានឡើងខុនដូជាមួយតារាប្រុសរូបនេះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣-នាង Bow Maylada
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងគឺជាតារាសម្តែងស្រីម្នាក់នៅក្នុងរង្វង់សិល្បៈ ហើយនាងក៏ធ្លាប់មានព័ត៌មានជាមួយនឹងតារាប្រុសលោក Weir Sokollawat ថាអ្នកទាំងពីមានទំនាក់ទំនងសាងស្នេហាជាមួយគ្នា តែចុងក្រោយតារាស្រីរូបនេះក៏បានស្រាយចម្ងល់ចំពោះមហាជនថានាង និង Weir ត្រឹមតែជាអ្នករួមអាជីពជាមួយគ្នាតែប៉ុណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤-នាង Varithisa
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនស្គាល់ថានាងគឺជាតារាសម្តែងស្រីដែលមានប្រជាប្រិយភាពម្នាក់ ហើយនាងក៏បានសម្តែងរឿងជាមួយតារាប្រុសលោក Weir Sokollawat ជាច្រើនរឿងផងដែរ រហូតធ្វើឱ្យមានមតិរិះគន់ថានាងមានទំនាក់ទំនងស្នេហាជាតារាប្រុសរូបនេះ ។

៥-នាង Pancake

ជាតារាសម្តែងស្រីលំដាប់ប្រទេសដែលមានប្រជាប្រិយភាពខ្លាំងក្នុងការសម្តែងរឿង ហើយតារាស្រីរូបនេះក៏ធ្លាប់មានទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយនឹងតារាសម្តែងប្រុសលោក Weir Sokollawat ផងដែរ តែដោយសារបញ្ហាមួយចំនួន ទើបធ្វើឱ្យអ្នកទាំងពីរមិនអាចកាន់ដៃគ្នានៅថ្ងៃអនាគតបាននោះ ។

៦-នាង Ching Ching

នាង Ching Ching ត្រូវបានមហាជនស្គាល់ថាជាតារាសម្តែងស្រីរលកក្រោយ ដែលរងការិះគន់យ៉ាងចាស់ដៃថាជាជនទីបីចូលមកជ្រែកក្តីស្នេហ៍រវាង Bella Ranee និង លោក Weir Sokollawat ដែលនាងតែងតែឆាតរកលោក Weir និង ផុសរូបដើរលេងជាមួយគ្នា រហូតធ្វើឱ្យមានការរិះគន់យ៉ាងស្ពឹកមុខ ហើយនាងបានចេញមុខបកស្រាយខុសពីការពិតថា ពេលនាងដើរលេងជាមួយ Weir ពេលនោះ Bella ក៏នៅជាមួយដែរ ទាំងដែលតារាស្រី Bella ចេញមុខបញ្ជាក់ថានាងគ្មានវត្តមាននៅជាមួយពួកគេនោះទេ ៕​ ប្រភព៖​ ប្រជាប្រិយ

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *