តួឯកស្រីជើងជួរមុខល្បីល្បាញទាំងស្នាដៃកាសម្ដែងនិងហ្វេសិនតែងកាយនាង Mai Davika ពេលនេះបង្ហើបប្រាប់ពីការលំបាករបស់ខ្លួនក្នុងសម័យកូវីដ១៩នេះ ធ្វើឲមុខជំនួញខាតទុនអស់ជាច្រើន។
ដោយតួឯកស្រីនាង Mai មិនត្រឹមតែមានអាជីពក្នុងសិល្បៈតែមួយមុខនោះទេ រូបនាងក៏ជាអ្នកជំនួញស្រីបើកហាងកាហ្វេស្រស់ស្អាតធំទូលាយមួយកន្លែងផងដែរ។ ក្នុងរយះពេល៥ឆ្នាំកន្លងមកនេះហាងរបស់ Mai តែងមានមនុស្សចូលឥតឈប់ទាំងមកសម្រាកញ៉ាំកាហ្វេញ៉ាំនំឆ្ងាញ់ៗ ថែមទាំងមានកន្លែងថតរូបស្អាតៗជាមួយសួនផ្កាស្រស់ផងដែរ។
តែពេលនេះមុនដូចមុនក្នុងរយះពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្វើឲនាងពេលខ្លះលក់មួយថ្ងៃបានត្រឹមតែ២កែវ គ្មានចំណូលចូលហាងមានតែចំណាយគ្រប់មុខ សំណាងហើយដែលដីហាងជារបស់នាងស្រាប់កុំអីបិទហាងយូរហើយ៕