លោក Chariya Ruangrattanapong ដែលត្រូវបានគេស្គាល់ជាប្រធានអង្គភាពជួយជនរងគ្រោះពីបទឧក្រិដ្ឋកម្ម បានចេញមុខមកនិយាយក្នុងការឡាយផ្ទាល់តាមរយៈហ្វេសប៊ុក ទាក់ទងនឹងហ្វេសប៊ុក «Happy Melon Patcharaveerapong» ដោយផ្តែផ្តាំឱ្យមហាជនកុំមើលរំលងក្នុងរឿងនេះ បន្ទាប់ពីហ្វេសប៊ុកមួយនេះ បានទម្លាយរូបភាពក៏ដូចជាវីដេអូខ្លីៗក្នុងថ្ងៃកើតហេតុរបស់តារាសម្ដែងស្រី Tangmo Nida។
នេះបើតាមសម្តីរបស់លោក Chariya បាននិយាយឱ្យដឹងថា៖ «ដោយអាចមានភស្តុតាងពីបុគ្គលត្រឹមត្រូវ ដែលបានទម្លាយវាចេញកាលពីយប់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ ក្នុងនាមជាសាក្សីដែលបានឃើញហេតុការណ៍ទាំងមូល ប៉ុន្តែមិនដឹងថាត្រូវប្រើវិធីអ្វី។ ដូច្នេះក៏បានយកភស្តុតាងខ្លះមកបង្ហាញ ប៉ុន្តែមិនទាក់ទងនឹងមនុស្សនៅលើទូកទេ»។
ក្នុងនោះដែរ លោកបានបញ្ជាក់ថា វាអាចជាករណីឃាតកម្មមានជនលាក់មុខ យ៉ាងហោចណាស់មានដីកាចាប់ខ្លួនចំនួន ៣ នឹងត្រូវចេញពីបទឃាតកម្ម។ យ៉ាងណាមិញ នៅថ្ងៃច័ន្ទ ទី ២៣ ខែឧសភា ឆ្នាំ២០២២ អង្គភាពបានកោះប្រជុំបុគ្គលិកទាំងអស់។
បន្ទាប់ពីរកឃើញភស្តុតាងសំខាន់ៗពីទីតាំងកើតហេតុនៅលើទូកទាំងអស់។ ហើយនឹងមានបេសកកម្មពិសេសជាបន្ទាន់ ក្នុងករណី «Tangmo» លើសពីនេះ នឹងទៅកាន់ក្រុមប្រឹក្សា រួមជាមួយនឹងលោកបណ្ឌិត Khunying Pornthip Rojanasunan ជាព្រឹទ្ធសមាជិក (អតីតនាយកវិទ្យាស្ថានកោសល្យវិច្ច័យ) និង ក្រសួងយុត្តិធម៌ ដើម្បីស្វែងរកយុត្តិធម៌ដល់ Tangmo៕ ប្រភព៖ ប្រជាប្រិយ