បុរសម្នាក់កំពុងតែទទួលបានការសរសើរពី អ្នកនិយមបណ្ដាញសង្គមហ្វេសប៊ុក ក្នុងប្រទេសកម្ពុជា ដោយសារតែគាត់ ជាមនុស្សដែលមានទឹកចិត្ត មិនភ្លេចចំពោះមិត្តភក្តិចាស់ ក្រោយកន្លងហួសរយៈពេល ២៧ឆ្នាំ ទោះបីមិត្តរបស់គាត់មានជីវភាពខុសគ្នាក៏ដោយ
តាមរយៈគណនីបុរសខាងលើ មានឈ្មោះ ប៊ិន ស័រ បានសរសេរថា៖ «ពេលវេលា២៧ឆ្នាំ ពិតជាលឿនខ្លាំងណាស់ សម្លាញ់ម្នាក់នេះហើយតែងតែបង្រៀនខ្ញុំ ឲ្យចេះឡើងត្នោត ចេះបររទះគោ ចេះភ្ជួរ ចេះដុតធ្យូង គាត់តែងតែ ជិះកង់ឌុបខ្ញុំទៅរៀន តែពេលនេះខ្ញុំមិនដែលភ្លេចគាត់ម្តងណាទេ ពួកយើងនៅតែចងចាំគ្នាជារៀងរហូត»
ឯអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក បានខំមិនពាក្យកោតសរសើរជាច្រើនដែលលោក បានប្រកាន់ខ្ជាប់នូវ អនុស្សាវរីយ៍ធ្លាប់មានចំពោះគ្នាតាំងពីវ័យកុមារ៖ «សម្រាប់ខ្ញុំ កម្រឃើញបែបនេះណាស់ លោកពូទាំងពីរ ជាគំរូល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយ អោយចេះស្រលាញ់គ្នា កុំភ្លេចគ្នាពេលមានបាន
មិត្តល្អចេះជួយ គ្នាក្នុងគ្រាក្រ ថ្ងៃនេះយើងជួយគេ ពេលក្រោយជួបទុក្ខគេនឹងជួយយើងវិញ មិត្តភាពបែបនេះប្រាក់កាស មិនអាច ទិញបានឡើយ។ ខ្ញុំមានសេចក្តីរំភើបចំពោះមិត្តភាពរបស់បងទាំង២ សង្ឃឹមថាបងនឹងជួយរកមុខរបរ ឬការងារអ្វីមួយឲ្យជីវភាព គាត់ប្រសេីជាងនេះ
សូមសរសេីរសម្រាប់ការរក្សាមិត្តភាពល្អដោយគ្មានការរេីសអេីង។ ល្អណាស់លោកពូ! ខ្ញុំសូមចូលរួមត្រេកអរផងដែលមិត្តភាពរវាងលោកពូទាំងពីរនៅល្អជានិរន្តន៍បែបនេះ! តែសម្រាប់ខ្ញុំវិញមិត្តខ្លះ គាត់រៀនបានខ្ពស់ តែដោយសារភាពខ្ពង់ខ្ពស់នេះ បានធ្វើអោយគាត់ភ្លេចមិត្តទាបដូចជារូបខ្ញុំ!»