កំពង់ចាម៖ កម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងជំនាញស្រុក បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រា.បឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័.ន្ធករ.ណីឃា.ត.ក.ម្ម (រំ.លោ.ភស.ម្លា.ប់) លើនារីម្នាក់ បន្ទាប់ពីចេញពីរៀនគួរ។
សត្ថកិច្ចបានឲ្យដឹងថា កាលពីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានរាយការណ៍ជូនសមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី អាយុ១៨ឆ្នាំ បន្ទាប់ពីចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញ សា.ក.ស.ព នៅចំណុចចំការពោតខាងកើត ចម្ងាយប្រហែល ១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
សមត្ថកិច្ច បានបន្តថា បន្ទាប់មក កម្លាំងបានចុះទៅដល់កន្លែងកើតហេតុ និងបង្កើតគណៈកម្មការពិនិត្យសា.ក.ស.ព គឺពិតជាករណីរំ.លោ.ភ ស.ម្លា.ប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្រ.បា.ច់.ក និងវា.យ លើផ្ទៃមុខរបស់ជ.នរងគ្រោះ នៅត្រង់ប្រដា.ប់ភេ.ទមានធ្លា.ក់ឈា.ម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ នៅក្រោមស.ព នៅចម្ងាយប្រហែល៥ម៉ែត្រ ពីស.ព មានម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1SC-2474 ជារបស់ជ.នរង.គ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ឡើងតែម២០១៥ ពាក់ស្លាកលេខភ្នំពេញ 1K-0961 សង្ស័យជាម៉ូតូរបស់ជនល្មើស ។
បន្ទាប់ពីកំណត់អត្តសញ្ញាណជនល្មើសរួចមក លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញដឹកនាំដោយវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនព្រហ្មទណ្ឌ នៃស្នងការស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងជំនាញស្រុក បើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកមុខស.ញ្ញា ដែលបានគេចខ្លួន។
ផ្អែកតាមការស្រាវជ្រាវ សមត្ថកិច្ចជំនាញកំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានប្រព្រឹ.ត្តបទល្មើសខាងលើខណៈជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុនៅព្រៃចំការពោត។ សមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវស្វែងរកជនសង្ស័.យខាងលើ ឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤និង១៥នាទីរសៀល នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
តាមចម្លើយបឋមរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព រំ.លោ.ភ និងស.ម្លា.ប់ជនរងគ្រោះ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃ ២០ម៉ឺនរៀល យកទៅទិញខោអាវ ហើយជិះឡានត្រឡប់មកស្រុកវិញ។ ករណីនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕