សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ លោកបានប្រកាសដំណឹងរឿងមួយប្រាប់ហ្វេនៗ ឲ្យដឹងថា “ចេញដំណើរទៅទស្សនៈកិច្ច និងប្រជុំកិច្ចការងារមុខជំនួញថ្មីនៅឌូបៃ។ រីករាយថ្ងៃចុងសប្តាហ៍ណាពូមីងបងប្អូនទាំងអស់គ្នា”។
លុះមកដល់ ម៉ោងជាង ៦ ល្ងាច លោកបានបង្ហោះកាតមួយសន្លឹក ហើយប្រាប់ដំណឹងដ៏សែនភ្ញាក់ផ្អើលមួយទៀតថា “បើកក្រុមហ៊ុនថ្មី នៅឌូបៃ កាលពីឆ្នាំធ្វើជំនួញ ទទួលបានកាត ប្រជាជននៃប្រទេសអារ៉ាប់រួម។
សូមអរគុណប្រទេសកម្ពុជា ដែលបានផ្តល់កំណើតអោយខ្ញុំ សូមអរគុណប្រទេសសឹង្ហបុរី ដែលបានផ្តល់ចំណេះដឹង ការសិក្សារៀនសូត្រ សូមអរគុណប្រទេសអារ៉ាប់រួម ដែលបានផ្តល់ឱកាស អោយខ្ញុំចាប់ផ្តើមមុខជំនួញអន្តរជាតិ #ទឹកដីថ្មី ជោគជ័យថ្មី 2022 ចាប់ផ្តើមថ្មី”។
យ៉ាណាមិញ នាព្រឹកម៉ិញនេះ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ លោក ឌួង ឆាយ បានប្រាប់រឿងមួយទៀត លាយឡំទំាងក្តីរំភើបថា “កាដូវត្ថុអនុស្សារីយ៍ របស់ព្រះរាជាណាចក្រកម្ពុជាយើង ជូនទៅដល់ដៃ គូវិនិយោគថ្មី នៅឌូបៃ។
គាត់ស្រលាញ់ចូលចិត្ត ពេញចិត្តណាស់ ថែមទាំងបានសន្យាជាមួយខ្ញុំថា នឹងមកទស្សនា ប្រាងប្រាសាទអង្គរវត្ត អច្ឆរិយទី 7 របស់ពិភពលោក នៃព្រះរាជាណាចក្រកម្ពុជាយើង។ អរគុណសម្លាញ់ Ali ដែលស្រលាញ់រាប់អានខ្ញុំ ចេញពីចិត្ត ដោយទាំងមិនស្គាល់ថា ខ្ញុំជាអ្នកណាពីមុនមក។
ស្រាប់តែពេលនេះ ខ្ញុំបង្ហាញគាត់ពីហេ្វសបុកផេករបស់ខ្ញុំ និងបាននាំគាត់ មកគោរពជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម ប្រតិភូតំណាង ដ៏ខ្ពង់ខ្ពស់ នៃសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា របស់យើង ទើបគាត់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អរគុណមិត្តភ័ក្តិ នៅឌូបៃទាំងអស់ ដែលបាននៅក្បែរជុំវិញលើកទឹកចិត្ត ជួយជ្រោមជ្រែង នៅពេលដែលខ្ញុំជួបឧបសគ្គ និងការលំបាកបំផុត នៅក្នុងជីវិត ជាពិសេសផ្តល់ការរាប់អាន នៃមិត្តភាព ដ៏ល្អបរិសុទ្ធ ស្មោះត្រង់ មួយនេះ ដោយទាំងមិនស្គាល់ខ្ញុំ ជាអ្នកណា មកពីប្រទេសណា។ អ្នកទាំងអស់គ្នា ជាគ្រួសារទី 2 របស់ខ្ញុំ និងតែងតែស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច។”។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ពីទិដ្ឋភាពទូទៅ នៃទីក្រុងឌូបៃ ថាស្រស់ស្អាត និងទំនើបខ្លាំងប៉ុណ្ណា៖