ហ្វេសប៊ុក៖ ជឿជាក់ថាមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេប៊ុកច្បាស់ជាធ្លាប់បានជ្រាបមកហើយនៅរឿងរ៉ាវរបស់គូស្នេហ៍ខុសគ្នាដូចមេឃ និងដី ដោយភាគីខាងស្វាមីមានអាយុស្មើនឹងតារបស់នារីជាប្រពន្ធ។
ហើយក៏មានមហាជនខ្លះធ្លាប់រិះគន់គូស្នេហ៍ខាងលើនេះថាខាងស្រីស្រលាញ់ខាងប្រុស..ព្រោះតែដុល្លារ តែធាតុពិតមិនអ៊ីចឹងទេគឺពួកគេទាំងពីរនាក់ស្រលាញ់គ្នាដោយចិត្តនិងចិត្ត។
ហើយរយៈពេលជាច្រើនឆ្នាំកន្លងមកនេះគូស្នេហ៍ខុសវ័យនេះនៅតែស្រលាញ់គ្នា មិនដូចអ្វីដែលមហាជនខ្លះបានលើកឡើងឡើយ ដោយនារីជាប្រពន្ធគឺស្រលាញ់ប្ដីរបស់នាងខ្លាំងណាស់ ហើយតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្នាផងដែរ។
ដោយឡែកក្រោយពេលទទួលបានកូនដំបូងជាលើកទី០១ នារីជាប្រពន្ធក៏បានបង្ហោះសារមួយនេះភ្លែតតែម្ដងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១នេះ ដោយនាងបានរៀបរាប់ថា ពេលវេលាកន្លងមកម៉ាក់បានទទួលនូវពាក្យថាជាម្ដាយ, តែម៉ាក់ និងប៉ាមិនទាមទារអ្វីពីកូននៅពេលកូនធំដឹងក្ដីឡេីយ ព្រោះកូនមិនបានមកគោះទ្វាសុំំម៉ាក់រ.ស់នៅឡេីយ,
ម៉ាក់ និងប៉ាទេដែលលែងល្បែងជី.វិ.តមួយនេះ ម៉ាក់ និងប៉ាទេដែលមានទំនួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សារកូន ,ទោះកូនធំដឹងក្ដីហេីយក៏ម៉ាក់ និងប៉ាត្រូវមេីលថែកូនអោយបានល្អព្រោះម៉ាក់និងប៉ាជាអ្នកប.ង្កេីតកូនមក,ប៉ា និងម៉ាក់ស្គាល់ពាក្យថាគុណវាមិនអាស្រ័យលេីពាក្យថាខំប..ង្កេីតកូននោះឡេីយ។កូនសម្លាញ់ម៉ាក់ ម៉ាក់ត្រេកអរដែលកូនកេីតមកមានរូបរាងពេញលេញ,ម៉ាក់ត្រេកអរដែលកូនមានសុខភាពល្អ,
ប្ដីសម្លាញ់ យេីងនឹងតស៊ូជាមួយគ្នាបន្តទៀត តែលេីកនេះមិនមែនតែយេីងពីរនាក់ទៀតទេ តែមានកូនដែលយេីងត្រូវមេីលថែរក្សារ, អូនស្រលាញ់បង និង កូន Jame Sokkhak ,សួស សុខច័ន្ទធីតាវីន៕