រឿងមួយដែលកំពុងតែអង្រួនអារម្មណ៍អ្នកលេងបណ្ដាញសង្គមជាច្រើនឲ្យរំជួលចិត្តយ៉ាងខ្លាំង ដោយអ្នកនាងម្នាក់ដែលមានឈ្មោះថាSandy Sa បានបង្ហោះសារមួយរៀបរាប់ថា៖ “ជូន my king ,my Queen មកស្ដីដណ្ដឹងកូនគេអោយបងប្រុស មកដល់ឃើញហើយអាណិតស្រលាញ់ខាងស្រី. (កូនកំព្រា). ក្រទ្រព្យកុំអោយតែក្រចិត្តណាពៅនឹកឃើញផ្ទះខ្លួនឯងពីមុនក៏បែបនិង (មនុស្សសូមកុំមើលងាយមនុស្ស)”
នាងនិងគ្រួសាររបស់នាងបានទៅដណ្ដឹងកូនក្រមុំគេ ឲ្យបងប្រុសរបស់នាង តែពេលទៅដែលទៅដល់ផ្ទះកូនក្រមុំស្រាប់តែ ជួបរឿងនឹកស្មានមិនដល់មួយ ពេលឃើញទិដ្ឋភាពផ្ទះរបស់កូនក្រមុំ គឺក្រីក្រខ្លាំងណាស់ ផ្ទះសង់ពីស្លឹក ដំបូលប្រក់ស័ង្កសីជញ្ជាំងធ្លុះធ្លាយស្ទើតែគ្រប់កន្លែង គួរឲ្យអាណិតក្រៃលែង លើសពីនេះទៅទៀតនាងជាកូនស្រីដែលកំព្រា គួរអោយអាណិតជាពន់ពេក។ ក្រោយពេលបានឃើញនូវទិដ្ឋភាពបែបនេះវាបានធ្វើឲ្យនាងក៏នឹកឃើញ ខ្លួនឯងថាកាលពីមុនក៏ធ្លាប់ក្របែបនេះដែរ។
នាងអាណិតស្រលាញ់កូនក្រមុំនេះជាខ្លាំង។ នាងបន្ថែមទៀតថា មនុស្សសូមកុំមើលងាយមនុស្ស កុំវាយតម្លៃមនុស្សតែសំបកក្រៅ ទោះបីក្រ ក្រចុះ សំខាន់អោយមានចិត្តមានគំនិត លុយកាក់មាសប្រាក់យើងអាចរកបានតាមក្រោយ។
ក្រោយពីរឿងរ៉ាវនេះបានបង្ហោះលើអ៊ិនធើណេត មានការចុច Like Share និង Comment យ់ាងច្រើន ហើយមនុស្សគ្រប់គ្នា ស្ងើចសរសើរមិនដាច់ពីមាត់ពីក្រុមគ្រួសារនាងយ៉ាងខ្លាំង ដែលមិនបានស្អប់ខ្ពើម និង មិនរើសអើងចំពោះអ្នកក្រ។
ពាក្យសម្ដីអមជាមួយរូបថតប៉ុន្មានសន្លឹកដែលបង្ហោះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនរំភើបចិត្ត និងចែករំលែករាប់ពាន់ដង ត្រឹមពេលមួយថ្ងៃប៉ុណ្ណោះ។ ចំណែកអ្នកខ្លះ បាន Comment ពាក្យសរសើរជាច្រើនដល់គ្រួសារបងស្រី Sandy Sa ដែលមិនប្រកាន់វណ្ណៈ។
បុរសម្នាក់ឈ្មោះ Narith Keo បាន Comment ថា៖ «និយាយត្រូវ មនុស្សកុំមើលងាយមនុស្ស វាសនាយើងមើលមិនឃើញទេ»។ ចំណែកម្ចាស់គណនី Facebook ម្នាក់ទៀតដែលមានឈ្មោះ Sothy Sothy បាន Comment ថា៖ «មិនថាមានក្រទេ សំខាន់ស្នេហ៍ស្មោះនិងចេះស្រលាញ់គ្នា ប្រាក់អាចរកបានតាមក្រោយ ហើយប្រាក់ក៏កើតក្រោយមនុស្សដែរ»។ ជាចុងក្រោយមានតែជូនពរដល់អ្នកទាំងពីរ ឲ្យស្រលាញ់គ្នាដល់ថ្ងៃអវសាន្ដ
ប្រភព៖ bizkh