ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គម របស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ បិទខ្ទប់ដោយសហការ ជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។
លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំងដែលបញ្ជូនជំហានដំបូង ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ប្រើប្រាស់រថយន្ត២០គ្រឿង។
សូមរំលឹកជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ពប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវដ-១៩។
ការចេញសេចក្តីសម្រេនេះ ដោយសារស្ថានភាពជំងឺកវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ។
ជាមួយនឹង ការអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល កងទ័ពបានចូលរួមយ៉ាង សកម្ម ក្នុងសកម្មភាពទប់ស្កាត់ ការីករាលដាល់នៃជំងឺកូវីដ-១៩នេះតាំងពីដំបូងមក។ ការចូលរួមដូចជា ការពារទប់ស្កាត់ លំហូរពលករ មកពីប្រទេសថៃ ការដឹកជញ្ជូនពលករ និងប្រជាពលរដ្ឋ ត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណ មណ្ឌលចត្តាឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីពេទ្យ សម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់ មេរោគ នៅទីសារធារណៈ និងឯកជន និងចូលរួមការពារ តំបន់បិទខ្ទប់ផងដែរ៕ ប្រភព៖ obnasia