ពិតជារឿងដែលមិននឹកស្មានដល់ទាល់តែសោះថាមានកូនក្រមុំបែបនេះដែរ ញៀ ន នឹងហ្គេមមិនព្រមចេញមកទទួលភ្ញៀវនឹងប្រារព្ធពិធីសោះ។
ហេតុការណ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំង
ហើយពេលដែលគេហៅកូនក្រមុំឲ្យចេញក្រៅនាងបែរជាអង្គុយលេងកុំព្យូទ័រយ៉ាងព្រងើយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ទាំងដែលជាថ្ងៃមង្គលរបស់ខ្លួន ។
ធ្វើឲ្យគ្រួសារខាងកូនកំលោះនឹងកូនកំលោះទៅសុំអង្វរកកូនក្រមុំរបស់ពួកគេ ឲ្យចាកចេញពីកន្លែងលេងហ្គេម ប៉ុន្តែ នាងបានបដិសេធ និងប្រាប់ទៅពួកគេថា «ចាំបន្តិចសិនទៅ បានទេ!» ។
ទាំងម្តាយក្មេកទាំងកូនកំលោះបានហៅនាងទៅតែនាងបានប្រកែក ស្រាប់តែពេលនោះម្តាយកូនកំលោះបានទះកូនកំលោះ១កំភ្លៀង និងនិយាយថា៖ «តើមានបញ្ហាអ្វីចំពោះកូន? កូនសូម្បីពុំអាចគ្រប់គ្រងប្រពន្ធរបស់កូនផ្ទាល់ ។
ឥឡូវនេះ ចូរអូសនាងចេញពីទីនេះភ្លាម!» ។ហេតុតែស្រលាញ់ខ្លាំងកូនកំលោះបានលួងលោមកូនក្រមុំថា៖ «តោះ ប្រពន្ធសំលាញ់!
បងសូមអង្វរអូន ម៉ោះ មកជាមួយបងណា៎!» ។ស្រាប់តែពេលនោះពិធីជិតចូលមកដល់កូនកំលោះនឹងមិត្តភក្តបានអូសកូនក្រមុំចេញមកក្រៅដើម្បីប្រារព្ធពិធី៕