ព័ត៌មានជុំវិញអ្នកនាង ខ្ញុងជំពាក់បំណុលគេវណ្ឌករហូតទៅដល់៥៧២០០០ដុល្លា កំពុងតែក្លាយជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គមហ្វេបុកនិងមានអ្នកតាមដានរឿងនេះស្ទើរពេញផ្ទៃប្រទេសទៅហើយ។
ដោយឡែកមានមហាជនជាច្រើនបានជួយទៅដល់អ្នកនាងខ្ញុង ដើម្បីជួយសម្រាលបន្ទុកនៃការដោះបំណុលរបស់នាង និងមានមហាជនខ្លះក៏បានរិះគន់អ្នកនាងខ្ញុងរឿងលើកដៃសូមជំនួយម្នាក់មួយដុល្លាផងដែរ។
ឥលូវយើងក្រឡេកទៅមើលដៃគូដ៏ឆ្នើមរបស់អ្នកនាងខ្ញុងវិញ គឺនាយពាក់មីហាក់មិនឃើញលោកចេញមុខជួយអ្នកនាងខ្ញុងឡើយពេលនាងជួបទុក្ខបែបនេះគឺស្ងាត់ជ្រាបតែម្ដង។
ជុំវិញការមិនជួយនេះត្រូវបានមហាជនម្នាក់បានចូលទៅខមិននៅខាងក្រោមការផុសឡាយរបស់នាយពាក់មីដោយសួរចំៗថា ជួយបងខ្ញុងផងពូ។
ពេលនោះនាយពាក់មីក៏ឆ្លើយតបទៅអ្នកខមិនវិញថា អូនបងជួយតើស ប៉ុន្តែជួយលក្ខណៈយើងស្ងាត់ៗ ជួយលក្ខណៈក្រុមការងារ។
ខ្ញុំមិនអាចទៅបំផុសបំផុល ជួយតាមរយៈការ ឡាយឬក៏ការផុសអីបាននោះទេ សូមបងប្អូនអធ្រាស្រ័យ។
បើសិនជាខ្ញុំធ្វើចឹង បងប្អូននិងជេរខ្ញុំថា ពួកអាអ្នកសិល្បៈមានបញ្ហាវាឡាយ សូមឡាយអំពាវវនាវ ខ្ញុំធ្លាប់លឺពាក្យនិងច្រើនដងហើយ ខ្ញុំក៏ពិបាកចិត្តដែរ
ប៉ុន្តែវាជាក់ស្ដែងចឹងមែន ចឹងបងប្អូនណាក្នុងនាមខ្ញុំជាអ្នកសិល្បៈចង់ឫមិនចង់មួយព្រឹត្តិការណ៍ប៉ុន្មានថ្ងៃនេះ ធ្វើអោយសិល្បៈរាងអាប់អោនកិត្តិយសដែរ។
ប៉ុន្តែខ្ញុំមិនបន្ទោ..សទៅលើខ្ញុងឫអ្នកណាទេ ខ្ញុំមានអារម្មណ៍ថាសូម្បីខ្ញុំជាអ្នកក្រុមកំប្លែងជាមួយគ្នា ជាដៃគូក៏ខ្ញុំរងសំពាធ អាចថានិងប៉ះពាល់កេរ្តិ៍ឈ្មោះនិងកិត្តិយសដែរ។ដូច្នេះចង់ជ្រាបអោយកាន់តែលំអិតថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖
https://youtu.be/nFlZlmOthig