ឥណ្ឌា ៖ នាពេលថ្មីៗនេះ មានការបង្ហោះរូបភាពរំជួលចិត្តប៉ុន្មានសន្លឹករបស់ស្រ្តីជនជាតិឥណ្ឌាម្នាក់ដែលនាងកំពុងតែព្យាយាមជួយស្វាមីរបស់ខ្លួនដែលមានជំងឺកូវីដ១៩ ដោយគាត់មិនគិតពីអ្វីទាំងអស់សូម្បីតែជីវិត។
ស្រ្តីជនជាតិឥណ្ឌារូបនេះមានឈ្មោះថា Renu Singhal ដោយបានឃើញស្វាមីរបស់នាងកំពុងតែដង្ហក់ដង្ហើមដោយជំងឺកូវីដ១៩ ហើយនាងបានព្យាយាមជួយសង្គ្រោះស្វាមីខ្លួនតាមវិធីផ្សេងៗ
ថែមទាំងបានផ្លុំបញ្ចូលខ្យល់តាមមាត់ដើម្បីឲ្យស្វាមីងាយស្រួលដកដង្ហើមឡើងវិញព្រោះតែគ្មានបំពង់អុកស៊ីសែននៅក្បែរនោះឡើយ ក៏ប៉ុន្តែស្វាមីរបស់នាងមិនអាចសង្គ្រោះបាននោះទេ ដោយគាត់បានស្លាប់នៅលើភ្លៅរបស់ភរិយាខ្លួននៅលើរុឺម៉កមួយខាងក្រៅមន្ទីរពេទ្យក្នុងក្រុងAgra ។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Renu Singhal ជាអ្នកស្រុក Awas Vikas Sector 7 នៅ Uttar Pradesh’s Agra បាននាំស្វាមីឈ្មោះ Ravi Singhal អាយុ ៤៧ ឆ្នាំទៅមហាវិទ្យាល័យវេជ្ជសាស្រ្ត Sarojini Naidu (SNMC) និងមន្ទីរពេទ្យបន្ទាប់ពីគាត់មានបញ្ហាដង្ហើមធ្ងន់ធ្ងរ៕
ប្រភព ៖ kbn