ក្រុមតារាCTNស្ទើរតែទាំងអស់ដែលដឹងរឿងនាងខ្ញុង គ្មាននរណាមួយអើពើឡើយ វាហាក់បីដូចជា មានរឿងរ៉ាវជាប់ពាក់ព័ន្ធគ្នា អាចរកាំរកូសក្នុងក្រុមផង។
តួយ៉ាងសូម្បីនាយពាក់មី ដែលជាតារាកំប្លែងដល់ជិតស្និត នឹងនាងខ្ញុងក៏មិនរវីរវល់នឹងការយំយែគអង្វរមហាជនអោយមានការជួយឧបត្ភមដែរ បែរជាទៅជួយប្រាក់រហូតដល់៥០០ដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផាទៅវិញ។
នៅក្នុងរបាយការណ៍បំណុលរបស់នាងខ្ញុង ដែលរៀបរៀងដោយលោកគ្រូសៀវ សុផល គេឃើញមានឈ្មោះយាយតយ ដែលជាសមាជិកក្រុមកំប្លែងCTN ក៏នាងខ្ញុងខ្ចីដែរ រហូតមានទឹកប្រាក់៥០០០ដុល្លារឯណោះ។
សូមរំលឹកថា តារាកំប្លែងល្បីឈ្មោះ គឺអ្នកនាងខ្ញុង បាននឹង កំពុងធ្វើការឡាយនិយាយ ពីបញ្ហាទាំងអស់ដែល ពាក់ព័ន្ធទៅនឹងបំណុល នាងជំពាក់គេជិត៦០ម៉ឺនដុល្លារ
ដោយកាលពីពេលថ្មីៗនេះមហាជនបាន បញ្ចេញកំ.ហឹងយ៉ាងខ្លាំង.ពាក់ព័ន្ធ.ទៅនឹងព័ត៌មានថា.នាងព្រមទាំងជាមួយគ្រូ.ជោគជ័យ សៀវ សុផល បាន.រៀបចំ.ឆាកល្ខោន ឡាយយំរៀបរាប់ ពីបំណុលដែល ជំពាក់គេ ហើយធ្វើឲ្យមហាជនមាន ការអាណិត អាសូរ ដែលនាំឲ្យពលរដ្ឋស្ទើរ តែពេញមួយប្រទេស បានរួមគ្នាបា ញ់លុ យជួយនាង ទៅតាមលទ្ធភាពរៀងៗខ្លួន។
ក្នុងការ Live នេះដែរអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានបង្ហាញ ចំនួន ទឹកប្រាក់ដែល មហាជន បានជួយនាង មានសរុប $56,533.37 (ប្រាំម៉ឺនប្រាំ មួ យពាន់ប្រាំរយសាម សិប បីដុល្លារ និងសាមសិប ប្រាំពីរសេន) ដែលលុយនេះ គឺមាន ចំនួនរយៈពេល៣ថ្ងៃ ក្នុងការទទួល បាន ពីមហាជន។
លោកគ្រូសៀវ សុផល បានធ្វើការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយអះអាងថា លោកគ្រូគឺជាអ្នករៀបយុទ្ធសាស្ត្រអោយនាងខ្ញុងដើម្បីដោះបំណុល និងបង្កើនទ្រព្យឡើងវិញ។ ដោយសារការស្រលាញ់ទេពកោសល្យរបស់តារាកំប្លែងរូបនេះទើបលោកត្រូវជួយនាង ដើម្បីបន្តបម្រើទូរទស្សនិកជនទៀត។
ទាក់ទងរឿង នេះដែរ ក៏មានមហាជនមួយចំនួន បញ្ចេញមតិដោយ.ជន.ស.ង្ស័.យ.ថា អ្នកនាង ខ្ញុង អាចទំនងជាប់បំណុលគេក៏ព្រោះតែយកទៅលេងល្បែងស៊ីសង។
ឆ្លើយតបនឹងសំនួរនេះមកកាន់.អ្នកសារព័ត៌មាន តារាកំប្លែង ខ្ញុង បាននិយាយទាំងទឹកភ្នែក.បដិសេធថា នាងហ៊ាន.ស្បថរឿងដែលជំពាក់គេជាង.៥០ម៉ឺនដុល្លារនោះ មិនមែនយកទៅលេង.ល្បែងទេគឺដើម្បីតែការងារ.រកស៊ីប៉ុណ្ណោះពោលគឺអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ២០១៩.មកម្ល៉េះហើយមាន.ច្រើនម្ចាស់ ដែលការក្លាយជាដើមដើមក្លាយជាការ រហូតកើន.បំណុលដល់ពេលនេះ។
អ្នកនាង ខ្ញុង បានលើកឡើងថា ខ្ញុំមិនបានពាក់.ព័ន្ធនឹងល្បែងស៊ីសង.នោះឡើយ ពោលគឺខ្ញុំមិនដែ.លប៉ះពាល់វានោះទេ ខ្ញុំហ៊ានស្បថ។ ក្នុងនោះអ្នកនាង ខ្ញុងក៏បានទទួលថា.បើបំណុលពាក់ព័ន្ធនឹង.លេងតុងទីន.គឺខ្លួនធ្លា.ប់.លេងពិតមែន៕