យោងតាមប្រភពពីលោក អ៊ឹម ជីវ៉ា បានបង្ហោះនៅមុននេះបន្តិចថា “ Wow.. គ្រាន់តែបងប្អូនប្រជាជន ជួយស្រីខ្ញុងរយពេល ៣ថ្ងៃ គិតមកដល់ត្រឹមព្រឹក20តុលារថ្ងៃនេះ សរុបជាទឹកប្រាក់ បានចំនួន 56542.37 $ ( ប្រាំមុឺនប្រាំមួយពាន់ប្រាំរយសែសិបពីរ ដុលា ចុច សាមសិបប្រាំពីរសេន ) ។
នេះជាថវិការដែលជាទឹកចិត្តបងប្អូនប្រជានជនជួយដល់តារាសម្តែង និងកំប្លែង ស្រីខ្ញុុង។
ចំនែកលោកគ្រូជោគជ័យទទួលបានលុយចំនួន 500$ ពីប្អូនខ្ញុុង មុនពេលអោយប្អូនខ្ញុងទៅជួប គឺខ្ញុងត្រូវបង់លុយមុន 500$ អោយលោកគ្រូជោគជ័យសិន បានអោយខ្ញុងទៅជួបនៅការិយ៉ាល័យរបស់លោកគ្រូជោគជ័យ ។
ក្នុងសន្និសិទ្ធព្រឹកនេះនៅផ្ទះអ្នកនាង ខ្ញុង នៅខណ្ឌព្រែកភ្នៅ អ្នកនាងខ្ញុងនិយាយថា និងមិនបែងចែកលុយសងម្ចាស់បំណុលណាមួយទេ គឺត្រូវពឹងបងប្អូនអ្នកច្បាប់ចេះជួយដោះស្រាយបន្តតើគួសងបែបណា បើសងតែមួយនិងមានការច្រនែន ហើយអ្នកនាងខ្ញុង នៅតែព្រមទទួលកំហុសទាំងអស់ ដោយមិនរត់ទៅណាឡើយ ។
បើសិនជាអាចទុកឱកាសអោយគាត់ទៅ ខ្ញុំចង់អោយបងប្អូនយើង ដែលស្អប់ឬស្រលាញ់ប្អូនខ្ញុង សូមកុំជាន់គ្នាបន្ថែមទៀតអី ព្រោះពេលនេះទោះបងប្អូនមិនជាន់ក៏ប្អូនខ្ញុងគាត់លិចខ្លួនឯងដែរ បើទោះបីយើងបញ្ចេះកំហឹងបន្ថែមក៏គ្មានបានអីមកវិញដែរ.! ដំណាក់កាលដ៏សម្រូងច្រាសបែបនេះគឺមានតែផ្លូវច្បាប់ទេដែលអាចដោះស្រាយបាន សូមបងប្អូនខ្មែរយើងជួយបញ្ចេញមតិយោបល់ដោយក្រមសិលធម៌ផង ព្រោះសុទ្ធតែខ្មែរដូចគ្នាទេ”៕