ព្រៃវែង៖ ស្រ្តីម្នាក់ ដែលជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបានគេប្រទះឃើញដេ កស្លា-ប់ នៅក្នុងបន្ទប់ធ្វើការនៅក្នុងអាគារគ្រឹះស្ថាន ដោយនៅលើ ដងខ្លួ ន មា ន ស្នា ម របួសជាច្រើនកន្លែង ។ ស្ត្រីរងគ្រោះមានឈ្មោះ មុំ ចិន្តា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិលេខ៨ សង្កាត់
កំពង់លាវ ក្រុងព្រៃវែង និងមានមុខរបរជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្រុកស្វាយអន្ទរ ។ ក្រោយពីទទួលបានដំណឹងនេះ ដោយមានការសម្របសម្រួលពី លោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារង និងដោយមានបទញ្ជាពីលោក ព្រំ សន្ធរ ស្នងការនគរបាល
ខេត្តព្រៃវែង ឱ្យលោកចុះស្រាវជ្រាវ លោកបានដឹកនាំកម្លាំងជំនាញ មកសហការជាមួយសមត្ថកិច្ចស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការពិនិត្យកន្លែងកេីតហេតុ និងសា ក ស ពក្នុងនោះសង្កេតឃើញថាសាក ស ពដេ ក ផ្ងា ក្បា ល ទៅទិសខាងត្បូង សម្លៀកបំពាក់ ជាប់ នឹងខ្លួន កដៃទាំង២ មាន
ស្នាមខ្សែរចង កដៃទ្រុឌ ៤កន្លែង កែងដៃទាំង២ មានស្នាមជាំខ្មៅ កែងជើងសង្ខាងដាច់រលាត់ស្បែក។ លោកបានបន្ថែមថា តាមការ បំភ្លឺពីម្តាយសាកសពឈ្មោះ សឿ សុវណ្ណរី អាយុ៥០ឆ្នាំ ថានៅវេលាម៉ោង១០៖០០នាទី មេរបស់កូនខ្លួន បានហៅឱ្យទៅប្រជុំ ក្រោយពីទៅបាត់ រហូតដល់ម៉ោងង២០៖០០នាទី
ទើបដឹងព័ត៌មានពីក្រុមការងារធ្វើការជាមួយកូនទូរស័ព្ទប្រាប់គាត់ថា កូនខ្លួនស្លា ប់នៅកន្លែងធ្វើការងារ។ លោក ពៅ ជីវី បានបន្ថែមថាយោងតាមសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា តាមការពិនិត្យកន្លែងកើតហេតុ ការបំភ្លឺរបស់ម្តាយសាកស ព និងពិនិត្យសាកស ព គឺសាកសពស្លាប់ដោយសារ
ការប្រើកម្លាំងខ្ទុប មុខឱ្យថ ប់ដ ង្ហើមដាច់ខ្យល់ស្លា ប់ពិតជាករណី ឃា ត ក ម្ម។ ក្រោយពីបានបំពេញនីតិវិធីចប់គ្រប់សព្វគ្រប់សមត្ថកិច្ច បានប្រគល់សា ក ស ពទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ លោកបានបញ្ជាក់ថា នៅ ក្នុងករណីនេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវឃាត់ខ្លួន
ជនស ង្ស័ យម្នាក់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិល្ហើយ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ។ បើតាមសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ក្នុងករណីរហូតឈានទៅដល់ការស ម្លា ប់ ស្ត្រីជាបុគ្គលិកគ្រឹះស្ថានខាងលើនេះ
ដោយសារមានវិវា ទ ក្នុងការងារនៅក្នុងក្រុមហ៊ុន ហើយប្រធានគ្រឹះស្ថានសាខានេះ បានយក លុ យមួយចំនួនទៅលាក់ទុកនៅឯស្រុកកំណើត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងយកជនស ង្ស័ យឱ្យធ្វើត្រាប់ផងដែរ។ តាមចម្លើយសារភាពរបស់ជន ស ង្ស័ យ តាមរ យៈ សមត្ថកិច្ច ធ្វើការ
សាកសួរជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានស ម្លា ប់ ជនរ ង គ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនស ង្ស័ យឃាត់ខ្លួននៅ អធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕